ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ 

១- ក្នុងការរស់នៅជាមនុស្ស បុគ្គលម្នាក់ៗត្រូវជួយខ្លួនឯងជាមុនសិន = ទើបទេវតាជួយជននោះជាក្រោយ?

២- អត្តាហិ អត្តនោនាថោ = ខ្លួនទីពឹងខ្លួន?

៣- ការមានការអំពាវនាវឲ្យសម្ព័ន្ធភាពកម្លាំងនយោបាយប្រឆាំងឲ្យរួបរួមគ្នា = ពីព្រោះកន្លងទៅការចងសម្ព័ន្ធភាពគ្នារបស់ពួកគេមិនដែលបានស្ថិតស្ថេរយូរទេ តែងតែបែកខ្ញែកគ្នាយ៉ាងអនាធិបតេយ្យ?

៤- ការរារាំងខ្លាចកម្ពុជាធ្លាក់ទៅក្រោមឥទ្ធិពលចិន = មានន័យថាជាការរំលោភលើអធិបតេយ្យកម្ពុជា?

៥- ប្រទេសដែលមានអធិបតេយ្យ = ជាប្រទេសដែលមិនមានរងការគំរាមកំហែងឬគាបសង្កត់ណាមួយឡើយ?

៦- ការជជីកសួរលោក រ៉ុង ឈុន ច្រំដែលៗពីការចងសម្ព័ន្ធភាពគណបក្សប្រឆាំង = ឆ្លុះបញ្ចាំងថាអ្នកសួរមិនទុកចិត្តពីអាយុជីវិតនៃសម្ព័ន្ធភាពដែលតែងតែមិនគង់វង្ស?

៧- សិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋត្រូវបានបើកទូលាយនៅកម្ពុជា = លើកលែងតែរាល់សកម្មភាពនយោបាយជ្រុលនិយមដែលមានចរិតបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយនិង ជាឧបសគ្គដល់ការកសាងនិងអភិវឌ្ឈន៍ប្រទេស?

៨- រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទោះដឹកនាំដោយឥស្សរជនណាក៏ដោយ = គឺនៅតែអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដដែលមិនប្រែប្រួលឡើយ។

៩- នៅក្នុងប្រទេសមួយតែងតែមានបញ្ហាកើតឡើងច្រើនដោយជៀសមិនរួច = មិនថាជាប្រទេសតូចប្ញប្រទេសធំទេ។

១០-  ប្រទេសធំកាន់តែមានបញ្ហាច្រើននិងធំៗ = ប្រទេសតូចក៏មានបញ្ហាច្រើននិងធំតូចតាមសភាពការណ៍របស់ខ្លួន៕

ដោយ ៖ សហការី


ចែករំលែក៖