ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់ទូរស័ព្ទនៅពេលកំពុងបើកបរ ងាយនឹងបង្កគ្រោះថ្នាក់!

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា៖ នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៨ថ្មី ចំនុចទី៦ បានចែងថា៖ ហាមអ្នកបើកបរប្រើទូរស័ព្ទ នៅពេលកំពុងបើកបរយានជំនិះ ដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។ ក្នុងករណីអ្នកបើកបរដែលត្រូវការប្រើទូរស័ព្ទបន្ទាន់ ត្រូវឈប់អែបខាងផ្លូវ ឬនៅកន្លែងមានសុវត្ថិភាពដើម្បីប្រើទូរស័ព្ទ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងគ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ ៕

ដោយ ៖ សហការី


ចែករំលែក៖