ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ែន បូណា ៖ ប្រើពាក្យសុទ្ធតែ «ក្រុមអ្នកសារព័ត៌មាន» តែរកអ្នកសារព័ត៌មានពិតប្រាកដមកសម្ភាសន៍មិនបាន ដូច្នេះ មិនគួរប្រើពាក្យនេះទេ

ចែករំលែក៖

ភ្នំពេញ ៖ ប្រើពាក្យសុទ្ធតែ «ក្រុមអ្នកសារព័ត៌មាន» តែរកអ្នកសារព័ត៌មានពិតប្រាកដមកសម្ភាសន៍មិនបាន។ ដូច្នេះ មិនគួរប្រើពាក្យនេះទេ។ នេះជាការលើកឡើងដោយ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

លោកបានលើកឡើងថា៖ នៅកម្ពុជាមានអ្នកសារព័ត៌មានរាប់ពាន់នាក់ឯណោះ ហើយពួកគេគ្មានបញ្ហាដូចពួកលោកទេ សូមកុំយកឈ្មោះពួកគេទៅប្រើអី។ 

បើតាមការគិតគឺលោក  ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល សំដៅទៅលើ សារព័ត៌មានបម្រើឱ្យក្រុមប្រឆាំង ឬជាឧបករណ៍ឱ្យបរទេស។ 

លោកបន្តថា៖ បើចង់ឱ្យអ្នកនាំពាក្យផ្តល់បទសម្ភាសមិនពិបាកទេ ៖

ទី១៖ ត្រូវគោរពច្បាប់កម្ពុជា

ទី២៖ ត្រូវគោរពវិជ្ជាជីវៈសារព័ត៌មាន

ទី៣៖ ត្រូវមានក្រមសីលធម៌ក្នុងការផ្សាយព័ត៌មាន

ទី៤៖ កុំនិយាយបំផ្លើស បំភ្លៃ តាមទំនើងចិត្ត

ទី៥៖ ឈប់ផ្សាយព័ត៌មានបែបញុះញង់ និងបន្ទាបបន្ថោកប្រទេសជាតិខ្លួនឯងតទៅទៀត។

ចំណុចទាំង ៥ ដូចបានលើកឡើងខាងលើនេះមិនពិបាកធ្វើទេ ប្រសិនបើយើងជាអ្នកសារព័ត៌មានវិជ្ជាជីវៈ និងមានបេះដូងជាខ្មែរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖