ភ្នំពេញ៖ ក្រុងភ្នំពេញ និងក្រុងឆាងសា ប្រទេសចិន និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយគ្នាឱ្យបានខ្លាំងបន្ថែមទៀត ពិសេសទៅលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម ខណៈ ក្រុងទាំងពីរកំពុងវិនិយោគលើវិស័យនេះរួចហើយផងដែរ ។
នេះជាការបង្ហាញឱ្យដឹង ក្នុងជំនួបសម្តែងការគួរសម រវាងលោក កើត ឆែ អភិបាលស្តីទី លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ជាមួយ លោកស្រី វូ គួយអុីង ( Wu Guiying)សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៏ នៃគណៈកម្មាធិការបក្សខេត្តហ៊ូណាន និងជាលេខាបក្ស នៃគណៈកម្មាធិការបក្សក្រុងឆាងសា នៅរសៀលថ្ងៃព្រហស្បតិ៏ ៤រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។
ក្នុងជំនួបសម្ដែងការគួរសមនោះ លោកកើត ឆែ បានលើកឡើង ពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ជាមួយនឹងភាពរីក ចម្រើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលោកបញ្ជាក់ថា៖ ការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺផ្ដើមចេញពីកម្ពុជា មានសន្តិភាពពេញលេញ ។ការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺពិតជាមិនអាចខ្វះបានពីការចូលរួមឧបត្ថម្ភគាំទ្រពីប្រទេសចិន ។ ចិនបានជួយវ៉ាក់សាំងកូវីដ-១៩ មកឱ្យ កម្ពុជា ជាមួយនិងការវិនិយោគជាច្រើនរបស់ចិននៅកម្ពុជាផងដែរ។ គិតមក ដល់ពេលនេះ ការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា នៅតែឈររំដាប់លេខ១។ ការវិនិយោគរបស់ចិនយ៉ាងច្រើននេះ គឺបានមក ពីទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសចិន និងកម្ពុជាដែលជាទំនាក់ទំនងត្បូងពេជ្រ។
លោក កើត ឆែ ក៏បានសម្ដែង នូវការអរគុណ ចំពោះប្រទេសចិន ដែលបានជួយឧបត្ថម្ភ វ៉ាក់សាំងកូវីដ-១៩មកឱ្យ កម្ពុជា យ៉ាងច្រើសន្ធឹកសន្ធាប់ ស្របតាម ពាក្យស្លោករបស់ខ្មែរមួយឃ្លាពោលថា”គេអាចរកឃើញមិត្តល្អបាន នៅពេលដែលយើងជួបគ្រោះអាសន្ន“ប្រទេសចិនគឺជាមិត្តល្អរបស់កម្ពុជា ។
លោក កើត ឆែ បានបន្តទៀតថា៖ ទីក្រុងឆាងសា គឺជាទីក្រុងប្រវត្តិសាស្ត្រ ជាទីក្រុងដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយក៏ជាទីក្រុងដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំងក្លាផងដែរ ។ សម្រាប់រាជធានីភ្នំពេញ និងបន្តកិច្ចសហប្រតិបត្តិការជាមួយទីក្រុងឆាងសា ឱ្យកាន់តែល្អបន្ថែមទៀត ពិសេស គឺការជំរុ ញ ការវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម ការនាំចេញ នាំចូលទំនិញរវាងទីក្រុងទាំងពីពិសេស ជំរុញឱ្យ មានការហោះហើរត្រង់ រវាងទីក្រុងភ្នំពេញ និងទីក្រុងឆាងសាចិន ។
លោកស្រី វូ គួយអុីង (Ms. Wu Guiying) ក្នុងឱកាសនោះ ក៏បានលើកឡើងពីស្ថាន ភាពទូទៅរបស់ទីក្រុងឆាងសា អំពីភាពរីកចម្រើនរបស់ ទីក្រុងឆាងសា ក្រៅពីជាទី ក្រុងបុរាណ មានធនធានធម្មជាតិ មានទាំងភ្នំ មានទាំងទន្លេ ថែមទាំងមានទេសភាព គួរឲ្យគយគន់ថែមទៀតផង ។ ទីក្រុងមួយនេះ ក៏ជាទីក្រុងដែលមានចង្វាក់ផលិតកម្មខ្លាំងក្លាផងដែរ ដោយមានទាំងការផលិត គ្រឿងអេឡិចត្រូនិក ការផលិតរថយន្ត ហើយទីក្រុងឆាងសា ក៏បានវិនិយោគច្រើននៅកម្ពុជាផងដែរ ។
លោកស្រី នឹងជំរុញឱ្យ អ្នកមាន និយោគរបស់ចិន ពិសេសអ្នកវិនិយោគនៅទីក្រុងឆាងសា បន្តមកវិនិយោគរកស៊ីនៅរាជធានីភ្នំពេញឱ្យ កាន់តែច្រើនថែមទៀត ។ហើយវិស័យទេសចរណ៍ក៏ជាវិស័យមួយដែលមានសារៈសំខាន់ ដោយលោកស្រីនិងជំរុញឱ្យ វិស័យទេសចរណ៍ ពីឆាងសា មកកម្ពុជា កាន់តែច្រើនថែមទៀត។
លោកស្រីបានបញ្ជាក់ថា៖ ដើម្បរឹតចំណង សាមគ្គីភាពឱ្យកាន់តែខ្លាំងក្លារវាងរាជធានីភ្នំពេញ និងទីក្រុងឆាងសា ទីក្រុងឆាងសានឹងនាំផលិតផល ដូចជារថយន្ត គ្រឿងបន្លាស់រថយន្ត មករាជធានីភ្នំពេញជាមួយនិង ការវិនិយោគច្រើនទៀត ព្រមទាំង ជំរុញឱ្យមានការហោះហើរត្រង់មកកម្ពុជាផងដែរ៕
ដោយ ៖ សំរិត