ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនូន ១០ ដូចខាងក្រោម ៖ 

១- ដើម្បីស្វែងរកសម្មាសម្ពោធិញ្ញាណព្រះពុទ្ធអង្គទ្រង់ចេញទៅធ្វើទុក្ខកិរិយានៅក្នុងព្រៃរហូតបានត្រាស់ដឹង = រហូតមានជាទ្រឹស្តីនិងគម្ពីរធម៌ទុកឲ្យមនុស្សលោករៀនសូត្រនិងអនុវត្តតាមដល់សព្វថ្ងៃ?

២- ចំពោះលោកសង្ឃធុត្តុង្គមួយចំនួនតូចដែលទៅតាំងធម៌ក្នុងព្រៃ = តើដើម្បីស្វែងរកស្អីដែរនិងក្នុងបំណងអីដែរ?

៣- ការទៅតាំងសីលក្នុងព្រៃគឺអត់មានទៅរកសម្មាសម្ពោធិញ្ញាណអីឯណាទៀតទេ = សម័យសវទី២១ទៅហើយ ការទៅរកធម៌ក្នុងព្រៃអត់មានន័យអីទេ?

៤- ភ្លើងទៀនដើរដល់ពេលពឹងដង្ហើមឆន្ទៈខ្មែរដកហើយ = នេះទើបហៅថាខ្លាំងបញ្ច្រាសទិស?

៥- បក្សប្រឆាំងនៅកម្ពុជាខ្លាំងទាល់តែអស់ខ្យល់ដក = ក្នុងរយៈពេលជិត៣០ឆ្នាំចេញដំណើរពីបក្សជាតិខ្មែរ មកបក្ស សម រង្ស៊ី មកសាងគ្រោះជាតិ និងមកភ្លើងទៀន នៅសល់តែបាតដៃទទេ?

៦- ធ្វើនយោបាយតាំងពីមានកម្លាំងនយោបាយ មានអសនៈក្នុងសភា រហូតដល់អស់រលីងពីដៃ = ហ្នឹងហើយហៅថាខ្លាំងខាងប្រឆាំងគឺខ្លាំងខាងលទ្ធផលអវិជ្ជមាន?

៦- ធ្វើជាបក្សប្រឆាំងនៅកម្ពុជាបើមិនមានលទ្ធផលអវិជ្ជមានទេ = គេមិនហៅថាខ្លាំងខាងប្រឆាំងទេ?

៧- ខ្លាំងខាងប្រឆាំង = គឺលទ្ធផលដករហូត?

៨- ជារឿងចម្លែកណាស់ដែលមានអ្នកដើរចេញពីអង្គប្រជុំ = ហើយនៅតែនិយាយថានៅពេញចិត្តនឹងសម្ព័ន្ធភាព?

៨- ក្រុមជ្រុលនិយមចងសម្ព័ន្ធភាពឆ្ពោះទៅអនាគត = គឺឆ្ពោះទៅរកអនាគតដ៏ខ្មៅងងឹត?

៩- ក្រុមប្រឆាំងចងសម្ព័ន្ធភាពគ្នាដោយសារមានគោលដៅដូចគ្នា = គឺនាងរត់ទៅរកអ្នក មីខាតលក្ខណ៍រត់ទៅរកអាកំបាក់អន្សារ?

១០- ទោះបីក្រុមប្រឆាំងមានគោលដៅប្រឆាំងដូចគ្នាមែន = តែនៅពេលចងសម្ព័ន្ធភាពជាមួយគ្នាហើយក៏នៅតែប្រឆាំងគ្នាឯងដដែល នេះគឺជាសន្តានប្រឆាំងលុះក្ស័យមែន? ៕ 

ដោយ ៖ សហការី


ចែករំលែក៖