ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញ និងដកហូតទំនិញមិនអនុលោមភាពចំនួន ១៤៦គីឡូក្រាម ខណៈ​ម្ចាស់ទំនិញត្រូវពិន័យទៅតាមនីតិវិធី

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងថា៖​ មន្ត្រីជំនាញ​ ក.ប.ប. បន្តបេសកកម្មត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនបងប្អូនប្រជាពលរដ្ឋ​នៅតាមបណ្ដាខេត្ត-រាជធានី​ ដើម្បីបន្តយុទ្ធនាការការពារនូវសុខុមាលភាពប្រភាពប្រជាពលរដ្ឋ និងសិទ្ធិរបស់អ្នកប្រើប្រាស់។ 

ជាក់ស្ដែង​នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ​ មន្រ្តីជំនាញ ក.ប.ប. ដែលជាមន្រ្តីជំនាញផ្នែកម្ហូបអាហារ បានបន្តខិតខំយកចិត្តទុកដាក់ស្រាវជ្រាវទំនិញគ្រប់ប្រភេទនៅលើទីផ្សារក្នុងការការពារសុខុមាលភាពអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងទីផ្សារ និងអនុវត្តទោសទណ្ឌលើម្ចាស់អាជីវកម្មដែលមិនស្មោះត្រង់ ពោលគឺត្រូវតែពិន័យទៅតាមច្បាប់ដែលមានចែងជាធរមាន។ 

ក្នុងប្រតិបត្តិការការចុះត្រួតពិនិត្យ​ តាមលទ្ធផលមន្រ្តីជំនាញគឺបានរកឃើញ និងដកហូតទំនិញមិនអនុលោមភាពចំនួន ១៤៦គីឡូក្រាម លើសំណាក់គំរូចំនួនជាង ៣០មុខ រីឯម្ចាស់ទំនិញត្រូវបានទទួលនូវពិន័យទៅតាមនីតិវិធីជាធរមានផងដែរ៕

ដោយ៖សហការី​


ចែករំលែក៖