ព័ត៌មានទាន់ហេតុការណ៍៖

លោក Erik ten Hag កាន់តែរងសម្ពាធក្រោយ Man United ធ្លាក់ចេញពី League Cup

ចែករំលែក៖

លោក Erik ten Hag ដែលជាអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមManchester United កំពុងតែស្ថិតក្រោមសម្ពាធកាន់តែខ្លាំង បន្ទាប់ពីក្រុមដែលខ្វះខាតរបស់គាត់ត្រូវបានទម្លាក់ចេញពី League Cup ដោយក្រុម Newcastle United នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃពុធ ជាមួយនឹងចំណងជើងប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានបង្ហាញពីស្ថានភាពរបស់គាត់

ការអាម៉ាស់ទាំងស្រុងរបស់លោក Ten Hag អ្នកគ្រប់គ្រង Man United ប្រឈមមុខនឹងសំណួរដ៏ធ្ងន់ធ្ងរបន្ទាប់ពី League Cup” គឺជាចំណងជើងរបស់សារព័ត៌មាន The Daily Telegraph

ថ្ងៃបន្ទាប់ពីការបរាជ័យក្នុងលទ្ធផល ក្នុងផ្ទះដោយក្រុម Manchester City ភាពសោកសៅនៅតែបន្តសម្រាប់ក្រុមបិសាចក្រហមដែលជួបការលំបាករបស់លោក Ten Hag នៅពេលដែលពួកគេត្រូវបានរងបរាជ័យក្នុងលទ្ធផលដូចគ្នាក្នុងការប្រកួត League Cup ជុំទី៤ ហើយបានស្រែកហ៊ោចេញពីទីលាននៅឯការប្រកួតចុងក្រោយ។

កាសែត Daily Express បានសរសេរថា Miguel Almiron របស់ Newcastle, Lewis Hall និង Joe Willock បានស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់នាំឱ្យក្រុមលោក Eddie Howe យកឈ្នះក្រុមរបស់លោក Ten Hag ដល់ទឹកដីផ្ទាល់តែម្តង ដែលនេះជាភាពអាម៉ាសមួយសម្រាប់ក្រុមបិសាចក្រហមក្នុងនាមជាម្ចាស់ផ្ទះ និងក្នុងនាមជាក្រុមដែលការពារតំណែងជើងឯកLeague Cup ត្រូវបរាជ័យ។

ក្រុមដែលមានរឿងរ៉ាវច្រើនបំផុតរបស់អង់គ្លេសបានជួបនឹងការលំបាកទៅនឹងការចាប់ផ្តើមដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ដោយបានចាញ់៥លើកក្នុងចំណោម១០ប្រកួតក្នុងផ្ទះដំបូងរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៣០១៩៣១។ បរាជ័យកាលពីថ្ងៃពុធគឺជាលើកទីមួយហើយដែល Man Utd បានចាញ់ការប្រកួតជាបន្តបន្ទាប់នៅ Old Trafford ដោយគ្រាប់ឬច្រើនជាងនេះចាប់តាំងពីខែតុលា ឆ្នាំ១៩៦២។

ការ​ជម្រុះ​របស់​ពួក​គេ​គឺ​ជា​ការ​បន្ទាប​ខ្លួន​ជា​ពិសេស​ចាប់​តាំង​ពីឈ្នះ League Cup ជា​ពាន​មួយ​ដែលលោក Ten Hag បាន​លើក​ឡើង​ក្នុង​ការ​កាន់​តំណែង​ជាគ្រូបង្វឹក Man Utd ពេល​ពួក​គេ​បាន​យក​ឈ្នះ Newcastle ០ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រនៅ Wembley កាលពី​រដូវ​កាល​មុន​។

ទោះ​ជា​យ៉ាង​ណា បុរសសញ្ជាតិ​ហូឡង់​វ័យ​៥៣​ឆ្នាំ​រូប​នេះ​បាន​ប្ដេជ្ញា​ថា​នឹង​តស៊ូ​បន្ត​ទៀត។ គាត់បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំយល់ថានៅពេលដែលលទ្ធផលមិននៅទីនោះ វាសមហេតុផលដែលពួកគេកំពុងចោទសួរនោះ ប៉ុន្តែខ្ញុំជឿជាក់ថាខ្ញុំអាចធ្វើបាន។ នៅពេលនេះយើងស្ថិតនៅក្នុងកន្លែងមិនល្អ ហើយខ្ញុំទទួលខុសត្រូវចំពោះវា ខ្ញុំជាអ្នកប្រយុទ្ធ ខ្ញុំមើលឃើញថាវាជាបញ្ហាប្រឈមមួយ”។

គួរបញ្ជាក់ថា លោក Ten Hag បានចាកចេញពីក្លិប Ajax Amsterdam មកចូលរួមជាមួយ Manchester United ក្នុងខែមេសា ឆ្នាំ២០២២ ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយនឹងជម្រើសនៃឆ្នាំបន្ថែម។ រយៈពេលដែលគាត់ស្នាក់នៅក្នុងការងារនឹងអាស្រ័យលើសមត្ថភាពរបស់គាត់ក្នុងការបង្វែរជោគវាសនារបស់ Man Utd ដោយក្រុមបិសាចក្រហមត្រូវប៉ះម្ចាស់ផ្ទះ Fulham នៅថ្ងៃសៅរ៍នេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖