ភ្នំពេញ៖ យុវជនម្នាក់បន្ទាប់ពីឡេីងទៅលេីអគារសំណង់ជាន់ទី៣ដេីម្បីអានសៀវភៅខណៈចុះមកវិញក៏រអិលជេីងធ្លាក់ចុះមកក្រោមបណ្តាលឱ្យរងរបួសបាក់ដៃជេីងត្រូវបានកងសង្គ្រោះបន្ទាន់៧១១ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។
ជនរងគ្រោះ ឈ្មោះ លាង ប៉ុនម៉ាណែត ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សស្នាក់នៅជាន់ទី២ កន្លែងកេីតហេតុខាងលេី រងរបួសបាក់ជើងទាំងពីរ និងបាក់ដៃខាងស្តាំ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានឡេីងទៅអគារជាន់ទី៣ដែលទេីបនិងចាក់ប្លង់សេ ដេីម្បីទៅអង្គុយអានសៀវភៅ លុះមកដល់វេលាកេីតហេតុក៏បានចុះមកវិញតាមជណ្តេីរដោយមិនទាន់មានបង្កាន់ដៃនោះទេនិងមានលាយឡំទៅដោយខ្សាច់ផងនោះក៏រអិលជេីងធ្លាក់មកក្រោមបណ្តាលឱ្យរងរបួសបាក់ដៃនិងជេីងរងរបួសធ្ងន់។
ក្រោយកេីតហេតុដោយមានការស្នើពីបងប្អូនជនរងគ្រោះសុំជំនួយពីកងសង្គ្រោះបន្ទាន់៧១១ទេីបក្រុមគ្រូពេទ្យចេញរថយន្តទៅអន្តរាគមន៍ដឹកទៅមន្ទីរពេទ្យកុមារជាតិដេីម្បីព្យាបាល៕
ដោយ៖ សុខាសែនជ័យ