ភ្នំពេញ ៖ យុវជនម្នាក់ទំនងស្រវឹងស្រា បានបេីករថយន្តម៉ាក Ford Ranger មួយគ្រឿងក្នុងល្បឿនលឿនហេីយជ្រុលទៅបុករថយន្តម៉ាក Toyota Prius មួយគ្រឿងចំពីចំហៀងខាងមុខពេញទំហឹង បណ្ដាលឱ្យរងការខូចខាតទាំងពីរគ្រឿងយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡេីងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវភ្លោះផ្សារថ្មី តាមបណ្ដោយផ្លូវលេខ១៣០ កែងផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ផ្ទៃមេឃ និងបិទស្ទីកឃ័រក្រុមហ៊ុនGrab ពាក់ផ្លាកលេខ ភ្នំពេញ 2BB-4269 បេីកបរដោយបុរសម្នាក់និងភ្ញៀវម្នាក់រួមដំណេីរជាមួយ តាមបណ្ដោយផ្លូវលេខ១៣០ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនល្មម ។ លុះមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AK-7399 បេីកបរដោយយុវជនម្នាក់ទំនងជាស្រវឹងស្រាក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ហេីយក៏បុករថយន្ត Prius ចំពីចំហៀងពីមុខពេញទំហឹង បណ្ដាលឱ្យរងរបួរថយន្តទាំងពីរគ្រឿងខ្ទាតទៅផ្លូវម្ខាងទៀងរងការខូចខាតយ៉ាងដំណំ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ មិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរឡេីយ ខណៈភាគីរថយន្តទាំងសងខាងបានធ្វេីការសម្របសម្រួលគ្នាដែរតែមិនត្រូវគ្នា ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅផ្នែកជំនាញឱ្យមកធ្វេីការវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្ត៕
ដោយ ៖ ភារ៉ា ដង្កោ