ព័ត៌មានទាន់ហេតុការណ៍៖

នាយនគរបាលជាន់ខ្ពស់បង្ហាញពីផលប៉ះពាល់ការប្រើប៉េងប៉ោងសប្បាយ (Happy balloon) ផ្ទុកឧស្ម័នសប្បាយ Nitrous Oxide បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សរសៃប្រសាទ សរសៃឈាម

ចែករំលែក៖

ភ្នំពេញ ៖ នាយនគរបាលជាន់ខ្ពស់បង្ហាញពីផលប៉ះពាល់ការប្រើប៉េងប៉ោងសប្បាយ (Happy balloon)  ព្រោះប៉េងប៉ោងផ្ទុកឧស្ម័នសប្បាយ Nitrous Oxide បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សរសៃប្រសាទ សរសៃឈាម ធ្វើឱ្យបាត់ស្មារតីការចងចាំ គាំងបេះដូង រហូតបាត់បង់ជីវិត។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានអំពាវ​នាវដល់សាធារណជន ជាពិសេសយុវជន យុវនារី សូមមេត្តាកុំប្រើប្រាស់ កុំសាកល្បងប្រើប្រាស់ ប៉េងប៉ោងសប្បាយ (Happy balloon) ឱ្យសោះ ព្រោះប៉េងប៉ោងដែលផ្ទុកឧស្ម័នសប្បាយ Nitrous Oxide បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សរសៃប្រសាទ សរសៃឈាម ធ្វើឱ្យបាត់ស្មារតីចងចាំ គាំងបេះដូង រហូតបាត់បង់ជីវិត ។

គួរបញ្ជាក់ថា សមត្ថកិច្ចឆ្មក់ចូលក្នុងបង្ក្រាបក្លឹបកំសាន្ត​ NUMBER9 BASSAC LIVE DJS – DANCE FLOOR ស្ថិតនៅផ្លូវលេខ៣០៨ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនមនុស្សជាង​ ១០០នាក់​ ដោយសង្ស័យជាប់ពាក់ព័ន្ធការប្រើប្រាស់ HAPPY BALLON ( ប៉េងប៉ោងរីករាយ ) ។

ការបង្ក្រាបនេះ​ បានធ្វើឡើងកាលពីម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

សមត្ថកិច្ចបានបង្ហេីបឲ្យដឹងថា​ មនុស្សឃាត់ខ្លួនមានចំនួនទៅ១០៣នាក់និងដកហូតគ្រឿងសម្ភារៈដូចជា៖ ប៉េងប៉ោងរីករាយទំហំធំចំនួន៤ និងតូចៗផ្សេងជាច្រើន និងបំពង់ខ្យល់សម្រាប់បញ្ចូលទៅក្នុង HAPPY BALLONS ចំនួន១២បំពង់ រួមទាំងបំពង់ឧស្ម័នសប្បាយចំនួន៤បំពង់ធំផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖