ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូធ្លាក់ផ្លូវបុកបង្គោលសុវត្ថិភាពនៅចញ្ចើមផ្លូវ។
កាលវេលាម៉ោង៤និង១៥នាទីព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៣ លើផ្លូវជាតិលេខ៤(៣៧-៣៨) ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HR-0437 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។
មកដល់ចំណុចកើតហេតុខាងលើម៉ូតូបានធ្លាក់ផ្លូវជ្រុលទៅបុកបង្គោលសុវត្ថិភាពនៅចញ្ចើមផ្លូវបណ្តាលឲ្យ(ស្លាប់នៅកន្លែងកើតហេតុ) បើកបរពីទិសខាងកើតទៅទិសខាងលិច។
ប្រភពបានបន្តទៀតថាសពជនរងគ្រោះមានភិនភាគសម្បុរ.សណ្តែកបានពាក់អាវពណ៌ក្រហមដៃវែងឆ្នូតស ខោពណ៌គគី បើសិនបងប្អូនណាបានបាត់សមាជិកដែលមានភិនភាគខាងលើសូមទៅយកសាកសពនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ម៉ូតូជនរងគ្រោះបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងគង៕
ដោយ៖ ចន្ទ លីហ្សា