ព័ត៌មានទាន់ហេតុការណ៍៖

រម្លឹករឿងជនបរទេសមួយក្រុមមាន​អង្គរក្ស​ច្រេីននាក់ ឈ្លោះគ្នាទាញកែវបោកពេញក្នុងហាងស៊ុប «ហេបភីឡាម ហតផត» ផ្អេីលដល់ប៉ូលិសនិងអាវុធហត្ថខណ្ឌចំការមន ចុងក្រោយគូភាគីជម្លោះសម្របសម្រួលបញ្ចប់ដោយខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ ជនបរទេសមួយក្រុមមាន​អង្គរក្ស​ច្រេីននាក់ ឈ្លោះគ្នាទាញកែវបោកពេញក្នុងហាងស៊ុប «ហេបភីឡាម ហតផត» ផ្អេីលដល់ប៉ូលិសនិងអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ ប៉ុន្តែជាលទ្ធផល ស្មើនឹងជនបរទេសឱ្យសមត្ថកិច្ចនៅឱ្យស្ងៀម គឺពួកគេបានចចារដោះស្រាយបញ្ចប់ដោយខ្លួនឯង រួចចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ។

នេះបើយោងតាមការបញ្ជាក់អោយដឹងពី លោកវរសេនីយ៍ត្រី  សាល សណ្ដុះ នាយប៉ុស្តិ៍រដ្ឋបាលនគរបាល ទន្លេបាសាក់ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

លោកវរសេនីយ៍ត្រី  សាល សណ្ដុះ បានអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ថា៖ ករណីខាងលើ ភ្លាមៗនេះគឺមានសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែក្រុមបរទេសទាំងនោះ ពួកគេសុំធ្វើការសម្របសម្រួលគ្នា រវាងគូភាគីទាំងសងខាង រួចក៏បញ្ចប់នៅកន្លែងនោះទៅ ដូច្នេះសមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកណាម្នាក់ បើពួកគេបញ្ចប់ដោយសន្តិវិធីហើយ។ 

សូមបញ្ជាក់ថា ៖ នៅខណ្ឌចំការមន រាជធានីភ្នំពេញ មួយរយះនេះ មានបញ្ហាច្រើនរឿង ក្លឹបកំសាន្ត ហាងផឹកសុី ។ យើងគាំទ្រលើកទឹកចិត្តដល់អ្នករកសុី ហើយក៏សំណូមពរដល់ អាជ្ញាធរ សមត្ថកិច្ច ដែនដី ការពារដល់អ្នករកសុីស្របច្បាប់ និងមានយន្តការច្បាស់លាស់ ត្រូវត្រួតពិនិត្យរដ្ឋបាល ដើម្បី សុវត្ថិភាព សន្តិសុខ បើសិក្សាស្រាវជ្រាវ សង្ស័យមានភាពមិនប្រក្រតី។  

កន្លងទៅថ្មីៗនេះ ! មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយ ដោយឃេីញក្រុមជនបរទេសមួយក្រុមជាជនជាតិចិន មាន​ទាំងអង្គរក្សជាច្រេីននាក់ បានបេីករថយន្តស៊េរីទំនេីបៗ ចូល​ហូបអាហារក្នុងហាង​ស៊ុប ហេបភីឡាម ហតផត មួយសន្ទុះក្រោយមក ស្រាប់តែលឺសម្លេងឈ្លោះប្រកែកគ្នា និងលឺសូរបោកកែវក្នុងហាង ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អេីលដល់កម្លាំងចម្រុះនៃខណ្ឌចំការមន មានទាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន និងកម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ បានចុះទៅអន្តរាគមន៍ សាកសួរតាមជំនាញ ដែលទីតាំងហាងកេីតហេតុយីហោ “ហាងស៊ុបឆ្នាំងភ្លេីង ហេបភីឡាម ហតផត” ស្ថិតនៅតាមបណ្ដោយផ្លូវសបិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ ។

ប៉ុន្តែ​ករណី​​នេះ​ ​គេឃេីញកងកម្លាំងប្រដាប់អាវុធបានចុះទៅសួរនាំតាមជំនាញ គេមិនទាន់ដឹងថាជាករណី​អ្វីឲ្យប្រាកដនៅឡេីយទេ ។ ទើបនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី  សាល សណ្ដុះ នាយប៉ុស្តិរដ្ឋបាលនគរបាល ទន្លេបាសាក់ បញ្ជាក់ថា៖ រឿងហ្នឹងភ្ញៀវប៉ះសំដីគ្នា កើតជាជម្លោះ រួចក៏ដោះស្រាយគ្នាបញ្ចប់ទៅ។ 

សូមជម្រាបថា៖ ទោះជាគ្មានការប្តឹងពីភាគីណាមួយ ឬម្ចាស់ហាងក៏ដោយ សមត្ថកិច្ច គប្បីអញ្ជើញ ក្រុមជម្លោះដែលប្រើហិង្សាពេញហាង យកមកអប់រំ ធ្វើកិច្ចសន្យា អោយបានត្រឹមត្រូវចំពោះមុខមន្ត្រីនគរបាលយត្តិធម៌មូលដ្ឋាន ដើម្បីជាប្រយោជន៍លុបបំបាត់និទណ្ឌភាព នៃបទល្មលើស ហើយមិនត្រូវអោយភ្ញៀវ ធ្វើសកម្មភាពបែបនេះ រួចហើយ បញ្ចប់ត្រឹមចរចានោះទេ អាចពួកគេមិនរាងចាល ហើយបន្តប្រព្រឹត្តបែបនេះទៀត ព្រោះអាងមានរឿង អាងពេលខ្លួនប្រពឹត្តបទល្មើស ប្រើទម្លាប់ចរចាសម្របសម្រួល គឺចប់ ! កម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ ដូចនេះទាំងពលរដ្ឋកម្ពុជា ទាំងបរទេស មករស់នៅ កម្សាន្ត ទេសចរណ៍នៅកម្ពុជា គោរពច្បាប់កម្ពុជា មានភាពស្មើគ្នាចំពោះមុខច្បាប់ ៕ 


ដោយ ៖ ស រស្មី


ចែករំលែក៖