ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ បដិសេធចំពោះការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បាននៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បាន ប្រកាស បដិសេដ នូវ ការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការបដិសេដនូវការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) ដោយបញ្ជាក់ថា៖ 

ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនបេក្ខជន អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ជ្រាបថា៖ ថ្មីៗនេះ ជនខិលខូចបានបង្ហោះព័ត៌មានអំពីការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា(ថ្នាក់វិទ្យាសាស្ត្រ) សម្រាប់ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ឆ្នាំ២០២៣ នៅតាមគ្រុបតេលេក្រាមនិង បណ្តាញសង្គមមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ស្មារតីត្រៀមប្រឡងរបស់បេក្ខជន និងដំណើរការគ្រប់គ្រង វិញ្ញាសាដ៏គត់មត់របស់ក្រសួងអប់រំ យុវជន និងកីឡានិងភាគីពាក់ព័ន្ធទាំងអស់។

ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាសូមបដិសេធនូវការលេចធ្លាយវិញ្ញាសា ដែលជនខិលខូចមាន ចេតនាធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងទាំងមូលនិងស្មារតីយកចិត្តទុកដាក់រៀនសូត្ររបស់បេក្ខជន។ ក្រសួង នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចំពោះជនខិលខូច ដែលបានផ្សព្វផ្សាយព័ត៌មានគ្មាន មូលដ្ឋានច្បាស់លាស់នេះ។

ជាមួយគ្នានេះ ក្រសួងសូមលើកទឹកចិត្តឱ្យបេក្ខជនទាំងអស់បន្តថែរក្សាសុខភាព និងរំលឹកមេរៀនសម្រាប់ ត្រៀមប្រឡងនៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះឱ្យទទួលបានជោគជ័យទាំងអស់គ្នា៕

ដោយ ៖ សហការី


ចែករំលែក៖