ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហើយជនសង្ស័យកាប់ជនរងគ្រោះពេលចេញពីមើលល្ខោនវិញ ដោយសារភាពថា រឿងគំនុំ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលស្រុករលាប្អៀរ បានបញ្ជូនជន សង្ស័យម្នាក់ទៅស្នងខាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីមិនទាន់នីតិវិធី។ ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅព្រឹកថ្ងៃទី ៥ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីជនដៃដល់រូបនោះ កាប់សម្លាប់យុវជនម្នាក់ កាលពីយប់ថ្ងៃទី ៣ ខែវិច្ឆិកានៅចំណុចមុខវត្តថ្មកែវ ស្ថិតនៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

តាមប្រភពពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជន សង្ស័យក្នុងអំពើកាប់ប្រហារនោះមានឈ្មោះ វ៉ាន់ ដែន អាយុ ១៨ឆ្នាំ មានទីលំនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ។ ប្រភពដដែលបានរំឮកថា កាលពីយប់ថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ២០២៣ នៅក្នុងវត្តថ្មកែវមានក្រុមសម្ដែងល្ខោនលក់សំបុត្រ ប៉ុន្តែយប់នោះមិនបានសម្ដែងទេដោយសារក្រុមល្ខោនលក់សំបុត្របានតិចពេក។ នៅយប់នោះម៉ោងប្រហែលជាង១០យប់ជនរងគ្រោះឈ្មោះ ច្រឹក ខាត់ អាយុ ១៨ ឆ្នាំ មានទីលុះនៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាបៀរ ត្រូវបានមិត្តភក្តិ ឌុបម៉ូតូចេញពីមើលល្ខោនក្នុងវត្តថ្មកែវវិញ  ហើយពេលចេញផុតមុខក្លោងទ្វាវត្តក៏ត្រូវបានជនដៃដល់កាប់ពីក្រោយនឹងកាំបិត ផ្គាក់ ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់និងបានស្លាប់ពេលសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកមិត្តភ័ក្រជាអ្នកបើកម៉ូតូឌុបជនរងគ្រោះគ្រាន់តែរបួសស្រាល។

ក្រោយការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ពីសមត្ថកិច្ចនគរបាលជំនាញទើបសម្រេចឃាត់ខ្លួនជនដៃដល់ដែលមានឈ្មោះ វ៉ាន់ ដែន អាយុ ១៨ឆ្នាំនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះពិតមែនដោយរឿងគំនុំព្រោះធ្លាប់មានទំនាស់ជាមួយគ្នា។ ក្រោយការសាកសួរសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនជន សង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖