ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តល្មើសចំនួន ២១៩គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី០៦​ វិច្ឆិកា​

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣នេះថា មានចំនួនគោលដៅសរុប ៣២គោលដៅ មានយានយន្តចូលគោលដៅចំនួន ២១៩គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ១៦គ្រឿង និងម៉ូតូ ២០១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២១៩គ្រឿង  រថយន្តធំ ០២គ្រឿង រថយន្តតូច ១៦គ្រឿង និងម៉ូតូចំនួន ២០១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៦ថ្ងៃ ពីថ្ងៃទី១-០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៣,២១៨គ្រឿង រថយន្តធំ ៤៣គ្រឿង រថយន្តតូច ៥៣៤គ្រឿង ម៉ូតូ ២,៦៤២គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៤៥៨គ្រឿង, រថយន្តធំ ១៤គ្រឿង, រថយន្តតូច ៣០៥គ្រឿង និងម៉ូតូ ២,១៣៩គ្រឿង (២,១៣៩ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ សហការី​


ចែករំលែក៖