ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ នឹងរៀបចំវេទិការដោយឡែកមួយ សម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីចូលរួមទស្សនាការប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖​ ក្រសួងទេសចរណ៍ នឹងរៀបចំវេទិការដោយឡែកមួយស្ថិតនៅខាងជើងវេទិកាកិត្តិយសខាងមុខព្រះបរមរាជ វាំង សម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីចូលរួមទស្សនាការប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។​ នេះបេីយោង​សេចក្ដីជូនដំណឹងរបស់​ក្រសួងទេសចរណ៍​ នៅថ្ងៃទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣។ 

ជាក់ស្ដែង​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ បានបញ្ជាក់ថា​ ក្រសួង​ទេសចរណ៍​មានកិត្តិយស និងសេចក្តីសោមនស្សរីករាយ សូមជូនដំណឹងដល់ភ្ញៀវទេសចរ អន្ដរជាតិឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

ព្រឹត្តិការណ៍ ពិធីបុណ្យប្រពៃណីជាតិនេះ ជាឱកាសដ៏ល្អដើម្បីឱ្យភ្ញៀវទេសចរអន្តរជាតិស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរដែលមានតាំងពីបុរាណកាលមក នឹងជាព្រះរាជពិធីបុណ្យដ៏មានប្រជាប្រិយ បំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាដោយឡែកមួយស្ថិតនៅ ខាងជើងវេទិកាកិត្តិយសខាងមុខព្រះបរមរាជវាំង សម្រាប់ផ្ដល់ជូនភ្ញៀវទេសចរអន្តរជាតិបានចូលរួមទស្សនាការ ប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមជាមួយនឹងការផ្ដល់ បដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរអន្តរជាតិ មានដូចជាចែកជូនភេសជ្ជៈឥតគិតថ្លៃ, Headset (បកប្រែប្រដេញ ជាភាសាអង់គ្លេស បារាំង និងចិន) និងការបំពាក់ទូរទស្សន៍សម្រាប់ភ្ញៀវទេសចរអន្តរជាតិបានទស្សនាការ ផ្សាយផ្ទាល់ចេញពីទូរទស្សន៍ជាតិកម្ពុជានូវសកម្មភាពនៃការប្រណាំងទូក បណ្ដែតប្រទីប និងការផ្សព្វផ្សាយ អំពីតំបន់គោលដៅសក្ដានុពលទេសចរណ៍ផ្សេងៗ។

អាស្រ័យហេតុនេះ សូមទីភ្នាក់ងារទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ ខាងលើ និងរៀបចំបញ្ចូលព្រឹត្តិការណ៍នេះទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់ខ្លួន។ ក្រសួងទេសចរណ៍សូមអញ្ជើញ និងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចូលរួមទស្សនាកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យខាងលើដោយក្តីរីករាយ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ ដឹងជាសាធារណៈតាមរយៈលេខទូរសព្ទដូចខាងក្រោម៖


ចែករំលែក៖