ព័ត៌មានទាន់ហេតុការណ៍៖

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងសមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សាហកម្មកែច្នៃនៃកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់អោយដឹងថា , នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ប៉ែន មុនីមករា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយនឹងសមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សាហកម្មកែច្នៃនៃកម្ពុជា នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា, គោលបំណងនៃការចុះអនុស្សរណៈនេះ គឺដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តភាព និងបរិយាបន្នមួយ ដល់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ ដើម្បីពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងដៃគូឯកជនតាមរយៈការពង្រឹងសមត្ថភាព ចែករំលែកចំណេះដឹង និងផ្សព្វផ្សាយស្នាដៃសេវាកម្ម និងផលិតផលនៃឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋរបស់កម្ពុជា៕

ដោយ ៖ សហការី


ចែករំលែក៖