ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះមួយខ្នងទាំងស្រុង​ ខណៈកូនប្រុសបែកថ្នាំសង្ស័យដុត​ខ្លួនឯងឱ្យស្លាប់និងឆេះរាលដាលដល់ផ្ទះ​អ្នកជិតខាងតិចតួច

ចែករំលែក៖

​      ភ្នំពេញ​ ៖​ បុរសម្នាក់បានបែកថ្នាំ​ សង្ស័យយកភ្លេីងដុតខ្លួនឯងបណ្ដាលឱ្យស្លាប់ក្នុងផ្ទះនិងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងកម្លាំងសមត្ថកិច្ចចេញរថយន្តអន្តរាគមន៍ជាច្រើនគ្រឿង កាលពីវេលាម៉ោង១​រសៀល​ ថ្ងៃអង្គារទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣​ នៅតាមបណ្ដោយផ្លូវបេតុង​ ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ​ទី១​ ក្នុងសង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

​     សពជនរងគ្រោះមានឈ្មោះ​ ប៊ុន​ សែន​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅផ្ទះកេីតហេតុ(ជាអ្នកដុតខ្លួនឯងនៅក្នុងផ្ទះ)​ ។ 

​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​ ជនរងគ្រោះមានមិនសតិមិនល្អ(បែកថ្នាំ)ដេីរចុះដើរឡេីងនៅក្នុងផ្ទះ​កេីតហេតុ​ ។ ក្រោយមកប្រជាពលរដ្ឋក៏បានឃើញផ្សែងហុយចេញពីក្នុងផ្ទះខាងលេីទេីបរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន​ និងកម្លាំងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ទឹកពន្លត់អគ្គិភ័យនេះភ្លាមៗ​ ។ 

​    ក្នុងករណីអគ្គិភ័យនេះបានធ្វេីឱ្យបុរសរងគ្រោះជាកូនម្ចាស់ផ្ទះ​និងបែកថ្នាំ​នោះបានស្លាប់បាត់បង់ជីវិត​ និងផ្ទះចំនួន១ខ្នង(ថ្មក្រោម​ ឈេីលេី​)បានរងការខូចខាតទាំងស្រុង​ ព្រមទាំងឆេះរោលជញ្ចាំងផ្ទះប្រជាពលរដ្ឋនៅជាប់គ្នាចំនួន២ខ្នងខូចខាតតិចតួចផងដែរ​ ដោយបានពន្លត់ចប់នៅរសៀលថ្ងៃដដែល៕​

ដោយ​ ៖​ ភារ៉ា ដង្កោ


ចែករំលែក៖