ភ្នំពេញ៖ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៧១ នាក់(ស្រី ០៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃទី០៧ វិច្ឆិកានេះថា៖ ក្នុងចំណោមជនសង្ស័យចំនួន ៧១នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៩នាក់(ស្រី ៣នាក់) ,រក្សាទុក ដឹកជញ្ជូន ១២ករណី ឃាត់ ២៦នាក់(ស្រី ១នាក់) និងប្រើប្រាស់ ១០ករណី ឃាត់ ៣៦នាក់(ស្រី ៣នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៧ ខែវិច្ឆិកា រួមមាន៖ មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ២១៧២,៦៨ក្រាម និង៣កញ្ចប់តូច។ កេតាមីន(Ke) ស្មេីនិង ១៤,៧៧ក្រាម។ កញ្ឆា ស្មេីនិង ៣,១២ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិទាំង ០៧អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ២ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ២២នាក់ ស្រី ១នាក់ ចាប់យកIce ២១៤៦,៣២ក្រាម និងKe ១៤,៧៧ក្រាម។
២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ៦,៨៦ក្រាម។
៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៦,៩៧ក្រាម។
៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៣កញ្ចប់តូច។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៤នាក់ ស្រី ២នាក់ ចាប់យកIce ០,៨០ក្រាម។
៦ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៥៧ក្រាម និងកញ្ឆា ៣,១២ក្រាម។
៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ០,១៦ក្រាម៕
ដោយ៖សហការី