ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនសមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៤ នៅវិមានព្រឹទ្ធសភា។
ការបំពាក់គ្រឿងឥស្សរិយយសនាពេលនេះ គឺជាការបំពាក់លើកទី២ នៃនីតិកាលទី៤ ហើយគ្រឿងឥស្សរិយយសដែលត្រូវបំពាក់ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភានាពេលនេះ គឺជាគ្រឿងឥស្សរិយយស ដែលចាត់ក្នុងចំណាត់ថ្នាក់ខ្ពង់ខ្ពស់បំផុតនៃប្រភេទគ្រឿងឥស្សរិយយសរបស់ជាតិ។
គ្រឿងឥស្សរិយយសដែលបំពាក់ជូនសមាជិកព្រឹទ្ធសភា នាពេលនោះ រួមមាន៖
ទី១-គ្រឿងឥស្សរិយយស មុនីសារភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន០២ ។
ទី២-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានីព្រះស៊ីសុវត្ថិ មុនីវង្សកុសុមៈនារីរ័ត្ន ថ្នាក់មហាសេនា ចំនួន០៣ ។
ទី៣-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន០៥ ។
ទី៤-គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន១៤ ។
ទី៥-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន០៥ ។
ទី៦-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានីព្រះស៊ីសុវត្ថិ មុនីវង្សកុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន០៨ ។
ទី៧-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនូន១៧ ។
ទី៨-គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេនា ចំនួន០១ ។
ទី០៩-គ្រឿងឥស្សរិយយស ជាតូបការ ចំនួន០២ និងទី១០-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ចំនួន០២៕
ដោយ ៖ សហការី