ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នៅវិមានសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានតួនាទីសំខាន់ៗដូចជា៖ 

-ដឹកនាំគាំទ្រ និងសម្របសម្រួល ការអនុវត្តការងារកែទម្រង់ រដ្ឋបាលសាធារណៈ, ។

-រៀបចំ និងអនុវត្តកម្មវិធីជាតិកែទម្រង់ រដ្ឋបាល សាធារណៈផ្អែក លើគោលនយោបាយរបស់រាជរដ្ឋាភិបាល, ។

-គាំទ្រដល់ការអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ, ។

-រៀបចំកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកម្មវិធី កែទម្រង់ ដទៃទៀតរបស់រាជរដ្ឋាភិបាល។ 

សូមបញ្ជាក់ថា៖ គណៈកម្មាធិការនេះ ក៏មានតួនាទីលើកសំណើជូនរាជរដ្ឋាភិបាល អនុម័ត លើគោលនយោបាយ កម្មវិធី យុទ្ធសាស្ត្រ និងផែនការសកម្មភាពបម្រើឱ្យការកែទម្រង់ រដ្ឋបាលសាធារណៈជាដើម។

នៅក្នុងនីតិកាលថ្មីនេះ ដើម្បីជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ រាជរដ្ឋបាលបានសម្រេចរៀបចំព្រះរាជក្រឹត្យថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ កែទម្រង់រដ្ឋបាលសាធារណៈ មានចំនួន ២១មាត្រា។ ព្រះរាជក្រឹត្យថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ កែទម្រង់ រដ្ឋបាល សាធារណៈ ដែលកែសម្រួលថ្មីនេះ ត្រូវបានព្រះរាជមហាក្សត្រត្រាស់បង្គាប់ឱ្យប្រើប្រាស់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

ចំណុចសំខាន់ៗដែលបានកែសម្រួល គឺសមាសភាពរបស់ គ.ក.ស. មានបន្ថែមប្រធាន អនុគណៈកម្មា ធិការ ទាំង៤ នៃ គ.ក.ស. និងតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ទាំង២៥ ជាសមាជិក ព្រមទាំងកែសម្រួលអនុគណៈកម្មាធិការទាំង៤នៃ គ.ក.ស. ដែលមានក្នុងព្រះរាជក្រឹត្យចាស់ ឱ្យសមស្របតាម ប្រភេទ និងទំហំការងារដែលគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈត្រូវទទួលបន្ទុក។

អនុគណៈកម្មាធិការទាំង៤ នៃ គ.ក.ស. រួមមាន៖ ១) អនុគណៈកម្មាធិការ បរិវត្តកម្មសេវាសាធារណៈ និងនវានុវត្តន៍, ២) អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ, ៣) អនុគណៈកម្មាធិការគ្រប់គ្រង ធនធាន មនុស្ស ស្ថាប័ន និងបៀវត្ស និង ៤) អនុគណៈកម្មាធិការកសាងសមត្ថភាព មន្ត្រី។

ផ្អែកលើការរៀបចំថ្មីនេះ យន្តការស្ថាប័នទទួលបន្ទុកការងារកែទម្រង់ដែលនៅដោយឡែកៗ ពីគ្នា ដូចជា ក្រុម ការងារកែទម្រង់ប្រព័ន្ធបៀវត្ស និងក្រុមការងារវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូនឹង ត្រូវ រៀបចំបញ្ចូលក្នុងយន្តការស្ថាប័នដឹកនាំនិងសម្របសម្រួលការងារកែទម្រង់រដ្ឋបាលសាធារណៈដែលកំណត់ដោយសេចក្តីព្រាងព្រះរាជក្រឹត្យថ្មីនេះ៕

ដោយ ៖ សហការី


ចែករំលែក៖