ព័ត៌មានទាន់ហេតុការណ៍៖

សារជូនពររបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ ផ្ញើជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេរមភូមិន្ទ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ«៩វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣»

ចែករំលែក៖

ភ្នំពេញ ៖ សារជូនពរ ផ្ញើជូន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣

– មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទជាទីស្នេហា ! ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្ដុង្គឧត្តម នៃទិវាខួបអនុស្សាវរីយ៍លើកទី៧០ កំណើតកងយោធពលខេមរភូមិន្ទ ស្របជាមួយទិវាបុណ្យឯករាជ្យជាតិ -៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣”នេះ តាងនាមថ្នាក់ ដឹកនាំក្រសួងការពារជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវសេចក្ដីអំណរសាទរឥតឧបមាក្នុងមនោសញ្ចេតនាគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយទឹកចិត្តសោមនស្សរីករាយ និងមោទនភាពខ្ពស់ចំពោះនាយ ទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ។

ខ្ញុំសូមយកឱកាសនេះ ផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខជាមួយនឹងសេចក្ដីនឹករឭកជាអនេក និងសូមប្រសិទ្ធពរ ជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធ ពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចនៅតាមអង្គភាព កម្មសិក្សានៅបរទេស និងបំពេញបេសកកម្មរក្សា សន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន អាយុ យឺនយូរ និងសម្រេចបានស្នាដៃថ្មីៗបន្ថែមទៀតក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន។ សូមជូនពរចំពោះនាយ ទាហាន នាយទាហានរង ពលទាហានដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ និងលំនៅដ្ឋាន សូមមាន សុខភាពឆាប់បានជាសះស្បើយ និងអាចវិលត្រឡប់មកបំពេញភារកិច្ចដ៏ឧត្តុងឧត្តមជូនជាតិ មាតុភូមិជាបន្តទៀត។

ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះចំពោះរាល់ស្នាដៃ និងសមិទ្ធផលដ៏ថ្លៃថ្លា…មិនអាចកាត់ថ្លៃបាន ដលកងយោធពលខេមរភូមិន្ទខិតខំប្រឹងប្រែង សម្រេចបាននាពេលកន្លងទៅក្នុងកិច្ចការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីបានយ៉ាងគង់វង្ស ស្ថិតស្ថេរគ្រប់កាលៈទេសៈ ពង្រឹងខឿនការពារជាតិរបស់ប្រជាជន រឹងមាំខ្លាំងក្លា… និងធ្វើឱ្យប្រជាជនបានរស់នៅដោយសុខដុមរមនាលើទឹកដីរបស់ខ្លួន និងមានឱកាសពេញលេញ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

– មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ!

ជាមួយនឹងស្នាដៃសមិទ្ធផលលេចធ្លោសម្រេចបានខាងលើ កងយោធពលខេមរភូមិន្ទបានកសាងហេដ្ឋារចនា សម្ព័ន្ធផ្លូវយុទ្ធសាស្ត្រ ខ្សែព្រំដែន កសាងភូមិ ឃុំ និងអភិវឌ្ឍន៍សហគមន៍ប្រជាពលរដ្ឋនៅតាមព្រំដែន តាមរយៈការ បង្កើត និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធានៅតាមព្រំដែន សំដៅលើកកម្ពស់ការពង្រឹងយុទ្ធសាស្ត្រការពារព្រំដែន យូរអង្វែង ដែលជាមូលដ្ឋានរឹងមាំមួយ សម្រាប់កិច្ចការពារបូរណភាពទឹកដី និងកសាងព្រំដែនជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងប្រែក្លាយអតីតសមរភូមិជាតំបន់ផលិតកម្មទីផ្សារ និងទេសចរណ៍។ ជាមួយគ្នានេះ កងយោធពលខេមរភូមិន្ទ បានសហការជាមួយក្រសួង ស្ថាប័នរដ្ឋបាលមូលដ្ឋាន កសាង តំបន់ប្រវត្តិសាស្ត្រយោធា វិមានរំឭកគុណ និងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅតាមទីតាំងប្រវត្តិសាស្ត្រ នានា ដើម្បីចារឹកទុក ) និងតម្កល់និមិត្តរូប វត្ថុតាងនិងសមិទ្ធផលនានាសម្រាប់ជាថ្នាលបណ្តុះមនសិការ “កតញ្ញូ សុខដុម និងការចូលរួម និងជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយចងចាំរៀនសូត្រ គោរពដឹងគុណសម្តេចអគ្គមហា- សេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ព្រមទាំងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារី ស្នេហាជាតិដែលបាន ធ្វើពលីកម្មប្រកប ដោយវីរភាពដើម្បីជាតិ មាតុភូមិ។

ទន្ទឹមនេះ កងយោធពលខេមរភូមិន្ទបានសហការជាមួយក្រសួង ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ រួមចំណែកយ៉ាង សំខាន់ក្នុងការថែរក្សាសន្តិសុខជាតិ តាមរយៈការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការការពារធនធានធម្មជាតិ ការបោសសំអាតមីន និងយុទ្ធ- ភ័ណ្ឌមិនទាន់ផ្ទុះ និងការជួយសង្គ្រោះប្រជាជនពេលកើតមានគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះទឹកជំនន់ គ្រោះ រាំងស្ងួត ជំងឺឆ្លងរាតត្បាត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងវិស័យការពារជាតិ ដោយផ្អែកលើ រដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដើម្បីពង្រីកសមត្ថភាពការពារជាតិ ពង្រឹងអធិបតេយ្យជាតិ និងលើកកម្ពស់ ការចូលរួមសកម្មរបស់កម្ពុជាក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព វិបុលភាពតំបន់ និងពិភពលោក និងបញ្ជូនកងកម្លាំង កម្ពុជាចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិនៅបណ្តាប្រទេសដែលកំពុងមាន វិបត្តិនៅទ្វីបអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា, ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ និងការចូលរួមរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ព្រមទាំងព្រឹត្តិការណ៍ជាតិ អន្តរជាតិផ្សេងៗទៀតដំណើរការប្រកប ដោយជោគជ័យ និងទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជាតិ អន្តរជាតិទៀតផង។

ជាថ្មីម្តងទៀត នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ និងក្នុងនាមខ្លួន ខ្ញុំផ្ទាល់ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងកោតសរសើរដោយស្មោះចំពោះរាល់ស្នាដៃរបស់កងយោធពលខេមរភូមិន្ទសម្រេចបាននាពេលកន្លងមក រហូតមកដល់បច្ចុប្បន្ន និងសូមប្រសិទ្ធពរជ័យជូនចំពោះថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ នាយទាហាន នាយទាហារ និងពលទាហាននៃកងយោធពលខេមរភូមិន្ទកំពុងឈរជើងនៅតាម ព្រំដែនទឹក-គោក, បំពេញកម្មសិក្សានៅបរទេស, បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និង អតីតយុទ្ធជនទាំងអស់ សូមទទួលបានជោគជ័យ សិរីមង្គល វិបុលសុខ ព្រមទាំងទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សហការី


ចែករំលែក៖