ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងថា៖ សាលាដំបូងខេត្តព្រះវិហារនៅថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ ពាក់ព័ន្ធនឹងបទល្មើសធនធានធានធម្មជាតិ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ជនជាប់ចោទ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែងកំណើតនៅភូមិតា បោះ ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ទីលំនៅបច្ចុប្បន្ននៅភូមិតាបោះ ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្ត ព្រះវិហារ។
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ បានបើកការស៊ើបសួរករណីបុរសនោះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ដាក់អន្ទាក់ ខ្នារ អង្គប់ បន្តឹង លប់ ដោយបង្កៃឬប្រមាញ់ ដែលធ្វើឲ្យរបួស បំពុល សម្លាប់ នាំចេញ ប្រមូលពង និងកូនសត្វព្រៃគ្រប់ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ មានដោយកម្រ និងជិតផុតពូជ ប្រព្រឹត្តនៅចំណុចអូរម្ជូរព្រឹក ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ស្ថិតនៅភូមិតាបស ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែង ឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦១ ចំណុច៥ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕
ខាងក្រោមនេះជាដីកាបង្គាប់ឱ្យឃុំខ្លួនពាក់ព័ន្ធនឹងបទល្មើសធនធានធានធម្មជាតិ៖