ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យចំនួនប្រាំបីនៅហ្គាហ្សាស្ទ្រីបត្រូវបានទម្លាក់គ្រាប់បែកក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ

ចែករំលែក៖

យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្គាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយកងកម្លាំងហាម៉ាស់ មន្ទីរពេទ្យចំនួនប្រាំបីត្រូវបានទម្លាក់គ្រាប់បែកដោយកងកម្លាំងអុីស្រាអែលក្នុងរយៈពេលបីថ្ងៃកន្លងមក ហើយមន្ទីរពេទ្យចំនួន 18 បានបញ្ឈប់ប្រតិបត្តិការចាប់តាំងពីថ្ងៃទី 7 ខែតុលាមក។
យោងតាមប៉ុស្តិ៍ Al Jazeera សេចក្តីថ្លែងការណ៍របស់ការិយាល័យបាននិយាយថា កាំភ្លើងធំរបស់អុីស្រាអែលបានបាញ់ផ្លោងទៅលើទីធ្លាមន្ទីរពេទ្យ Al-Shifa និងច្រកទ្វារមន្ទីរពេទ្យ Al-Nasr ។ សេចក្តីថ្លែងការណ៍បាននិយាយថា “ការទម្លាក់គ្រាប់បែកក្នុងមន្ទីរពេទ្យគឺជាឧក្រិដ្ឋកម្មសង្គ្រាមនៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ហើយត្រូវបានប្រព្រឹត្តឧក្រិដ្ឋកម្មនៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិចំនួន 16 និងដំណោះស្រាយរបស់អង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមានការការពារកន្លែងព្យាបាលនេះ”។
មន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្គាហ្សាគឺ al-Shifa បានរងការខូចខាតយ៉ាងខ្លាំងនៅក្នុងការវាយប្រហារតាមអាកាសរបស់អុីស្រាអែល។ អាជ្ញាធរសុខាភិបាលហ្គាហ្សាក៏បានបង្ហោះវីដេអូដែលបង្ហាញពីការខូចខាតដល់នាយកដ្ឋានកាំរស្មីអុិចនៅមន្ទីរពេទ្យ al-Nasser ក្នុងទីក្រុង Khan Younis ភាគខាងត្បូងហ្គាហ្សាស្ទ្រីប។
មុននេះនៅយប់ថ្ងៃទី១៧ ខែតុលា មានការផ្ទុះដ៏ធំមួយនៅមន្ទីរពេទ្យ Ahli Arab ក្នុងទីក្រុង Gaza សម្លាប់មនុស្សយ៉ាងហោចណាស់ ២០០នាក់។ ប្រភពខ្លះទៀតជឿថា ជនរងគ្រោះរហូតដល់៥០០នាក់បានស្លាប់ក្នុងឧបទ្ទវហេតុនេះ។ ទាំងអុីស្រាអែល និងក្រុមហាម៉ាស់បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបង្កការផ្ទុះខាងលើ៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN-VNA)


ចែករំលែក៖