ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រចេញព្រះរាជក្រិត្យ តែងតាំងលោកឧត្តមសេនីយ៏ឯក ដោក សុផា ជាសាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង មុខតំណែង ឧត្តមសេនីយ៍ឯក ដោក សុផា  អត្តលេខ ០០២០២១ ជា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ថ្នាក់ដឹកនាំបានអបអរសារទរ លោកឧត្តមសេនីយ៏ឯក ដោក សុផា សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិសូម លោកឧត្តមសេនីយ៏ឯកទទួលបានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច៕  

ដោយ ៖ សហការី


ចែករំលែក៖