ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា ៖
ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនរំកិលគ្របដណ្តប់មកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ នៅភាគខាងត្បូងប្រទេសកម្ពុជាទទួលរងនូវខ្យល់ក្ដៅហើយសើមបក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖
១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី ២៥-២៧°C និងសីតុណ្ហភាពអតិបរមាពី ៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាននិង ទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ បណ្តាខេត្តនៅភាគពាយ័ព្យ ពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងតិចតួច។ រីឯបណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ហើយផ្នែកខ្លះមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ៣៥% ទៅ ៤៥%។
២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី
⁃ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី ១០% ទៅ ២០%។
៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំជាមួយផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%
⁃ ចំណែកនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ហើយខ្យល់បក់មកពីទិសខាងកើតក្នុងល្បឿនពី១-៣ ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី០,៥-១ម៉ែត្រ៕
ដោយ ៖ សិលា