ព័ត៌មានទាន់ហេតុការណ៍៖

លោក អេង ហុី ៖ កងរាជអាវុធហត្ថ ជាមន្ដ្រីប្រតិបត្តិច្បាប់ ជាជំនួយឱ្យអំណាចតុលាការ ក្រោមការដឹកនាំ សម្របសម្រួលពីព្រះរាជអាជ្ញា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា, (កងរាជអាវុធហត្ថ ជាមន្ដ្រីប្រតិបត្តិច្បាប់ ជាជំនួយឱ្យអំណាចតុលាការ ក្រោមការដឹកនាំ សម្របសម្រួលពីព្រះរាជអាជ្ញា) ។ អ្នកនាំពាក្យធ្វើការពន្យល់បែបនេះ បន្ទាប់ពីមានការបង្ហោះថា, “ខេត្តព្រះសីហនុពលរដ្ឋរួមគ្នា សំណូមពរ អោយ តុលាការដោះលែង បុរស់ពីរនាក់ដែលអាវុធហត្ថ ឃាត់ខ្លួនកាលពីថ្ងៃទី០៤០១១/២៣” និងបង្ហោះទៀតថា” ករណីហឹង្សាមួយនៅក្រុងព្រះសីហនុ មាន ដាក់គ្រឿងចក្រ វាយបំផ្លាញ របងថ្មលើដីប្រជា ពលរដ្ឋនិងចាប់ឃុំមនុស្សចំនួន២នាក់ត្រូវបាន ប្រភពរាយការណ៏មកថា ជាកម្លាំងPM មិនឃើញ បង្ហាញដីការពីតុលាការឬសមត្ថកិច្ចណាមួយ ឡើយ។” ដូច្នេះហើយទើបអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា : 

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនម្ចាស់បង្ហោះផ្សព្វផ្សាយនូវអត្ថបទខាងក្រោមនេះជ្រាបថា កងរាជអាវុធហត្ថ ជាមន្ដ្រីប្រតិបត្តិច្បាប់ ជាជំនួយឱ្យអំណាចតុលាការ ក្រោមការដឹកនាំ សម្របសម្រួលពីព្រះរាជអាជ្ញា។

នៅថ្ងៃទី១៩ ខែ១០ ឆ្នាំ២០២៣ មន្ដ្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលពាក្យបណ្តឹង និងបានចាត់ការអនុវត្តត្រឹមត្រូវតាមនីតិវិធី។ បុគ្គលពាក់ព័ន្ធរឿងក្តីនេះ បើមិនសុខចិត្ត អាចប្តឹងតវ៉ាតាមផ្លូវតុលាការ។

សូមគោរពជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាប ៕ 

ដោយ ៖ សិលា


ចែករំលែក៖