ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋស្ទាក់ចាប់ស្ត្រីម្នាក់ចោទថាជាចោរឆក់ ប្រគល់ឱ្យកងរាជអាវុធហត្ថក្រុង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ត្រូវអំណាចនៃកម្លាំងសាមគ្គីរបស់ពលរដ្ឋដេញស្ទាក់ចាប់បានប្រគល់ឱ្យកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បន្ទាប់ពីស្ត្រីរូបនេះឆក់យកទូរស័ព្ទជាមួយបក្ខពួកនៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

    ពលរដ្ឋនៅកន្លែងកើតហេតុនិយាយប្រាប់ថាៈ មានករណីក្រុមចោរមួយក្រុមជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង មានគ្នាបីនាក់ មានទាំងស្រីម្នាក់ ផងនោះ ធ្វើសកម្មភាពឆក់យកទូរសព្ទដៃ ម៉ាកiPhone 14pro ពីស្ត្រីម្នាក់ជិះម៉ូតូម៉ាកscoopyមួយគ្រឿង ភ្លាមៗនោះក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូដេញតាមស្ទាក់ចាប់បាននៅត្រង់ចំណុចតារាងបាល់ទះ ជិតសាលារៀនអូរជ្រៅ ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ 

    ប្រភពពីប្រជាពលរដ្ឋបន្តថា ក្រុមចោរឆក់ក៏បានផ្ដួលម៉ូតូ រួចរត់ចែកផ្លូវគ្នា តែជាអកុសលត្រូវប្រជាពលរដ្ឋចាប់បានស្ត្រីម្នាក់ជាបក្ខពួកជិះម៉ូតូជាមួយ រួចក៏បញ្ជូនទាំងមនុស្សនិងម៉ូតូមួយគ្រឿងទៅឱ្យ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ វណ្ណា


ចែករំលែក៖