ខេត្តព្រះវិហារ ៖ កំណាត់ផ្លូវខេត្តលេខ២៦២៧ ជាផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែនជើងភ្នំប្រាសាទព្រះវិហារ ប្រវែងជិត១៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ត្រូវបានជួសជុលថែទាំឡើងវិញ។ នេះជាការបញ្ជាក់ពីខាង អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ៖ នៅថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការជួសជុល ថែទាំផ្លូវ ដោយធ្វើការកៀរសម្រួល ស្រោចទឹក កិនបង្ហាប់ លើកំណាត់ផ្លូវខេត្តលេខ២៦២៧ ប្រវែង ១៣,៨០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តឃុំស្រអែម ស្រុកជាំក្សាន្ត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល នានា របស់ប្រជាពលរដ្ឋ ក៍ដូចជាផ្លូវយុទ្ធសាស្ត្រកងទ័ព ក្នុងការការពារបូរណភាពដែនដី អធិបតេយ្យភាព មានភាពងាយស្រួលផងដែរ។
លោក សំ លាងទ្រី ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមបងប្អូនបេីកបរដោយប្រុងប្រយ័ត្ន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដេីម្បីជៀសវាងការកេីតឡេីងនូវករណីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕
ដោយ ៖ សហការី