ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីប្រណាំងទូក(ង) ថ្ងៃទីពីរ គឺថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ (ថ្ងៃនេះ) បានដំណើរការកម្ម វិធីមុនម៉ោងកំណត់ ដោយនឹងចាប់ផ្តើមពីម៉ោង ១:០០នាទីរសៀល តទៅ នៅខេត្តកំពត

ចែករំលែក៖

ខេត្តកំពត ៖ កម្មវិធីប្រណាំងទូក(ង) ថ្ងៃទីពីរ គឺថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ (ថ្ងៃនេះ) បានដំណើរការកម្ម វិធីមុនម៉ោងកំណត់ ដោយនឹងចាប់ផ្តើមពីម៉ោង ១:០០នាទីរសៀល តទៅ នៅខេត្តកំពត មានប្រជាពលរដ្ឋជាច្រើន បានមកកម្សាន្ត ប្រកបដោយ ភាពរីករាយ និងការទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ។ 

រដ្ឋបាលខេត្ត មានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកសី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត សាធារណជន និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ មេត្តាជ្រាបថា កម្មវិធីប្រណាំងទូក(ង) ថ្ងៃទីពីរ គឺថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ (ថ្ងៃនេះ) បានដំណើរការកម្ម វិធីមុនម៉ោងកំណត់ ដោយនឹងចាប់ផ្តើមពីម៉ោង ១:០០នាទីរសៀល តទៅ ។

អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និងភ្ញៀវជាតិ- អន្តរជាតិទាំងអស់មេត្តាអញ្ជើញចូលរួមកម្មវិធី និងទស្សនាការប្រណាំងទូក(ង)ឱ្យបានច្រើនកុះករ តាម ពេលវេលាដូចបានគោរពជម្រាបជូនខាងលើ ។

សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួម ដោយសោមន្ស ៕ 

ដោយ ៖ សហការី


ចែករំលែក៖