ក្រុមកូដកម្មបានកាន់បដាដែលសរសេរថា “ផ្ទះរបស់យើងកំពុងឆេះ” ឬ “យុត្តិធម៌អាកាសធាតុឥឡូវនេះ” … ការហែក្បួនបានចាប់ផ្តើមពី Dam Square ហើយបានបញ្ចប់នៅសារមន្ទីរជាតិក្នុងប្រទេសហុល្លង់។
កាលពីថ្ងៃទី 12 ខែវិច្ឆិកា មនុស្សប្រមាណ 85.000 នាក់បានចូលរួមក្នុងការហែក្បួននៅក្នុងរដ្ឋធានី Amsterdam របស់ប្រទេសហុល្លង់ ដោយអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការដើម្បីដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ការហែក្បួននេះ ត្រូវបានចាប់ផ្តើមដោយសម្ព័ន្ធនៃអង្គការបរិស្ថាន ដើម្បីអនាគត អង្គការ Oxfam និង Greenpeace ។
ដោយកាន់បដាដែលសរសេរថា “ផ្ទះរបស់យើងកំពុងឆេះ” ឬ “យុត្តិធម៌អាកាសធាតុឥឡូវនេះ” … ការហែក្បួនបានចាប់ផ្តើមពី Dam Square ហើយបានបញ្ចប់នៅសារមន្ទីរ។ ពលរដ្ឋជាច្រើនបានស្លៀកឈុតមុជទឹកដើម្បីបង្ហាញពីការកើនឡើងកម្ពស់ទឹកសមុទ្រ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសហុល្លង់បានបញ្ជាក់ថា នេះជាការដង្ហែក្បួនដ៏ធំបំផុតមិនធ្លាប់មាន ដែលច្រើនជាងពីរដងនៃចំនួនកំណត់ត្រាមនុស្ស 40,000 នាក់ដែលបានកត់ត្រានៅក្នុងព្រឹត្តិការណ៍កាលពីពីរឆ្នាំមុននៅទីក្រុង Amsterdam ។
មនុស្សជាង 280.000 នាក់បានដើរតាមដងផ្លូវដើម្បីអំពាវនាវឱ្យមានការការពារអាកាសធាតុក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។ អ្នកដើរដង្ហែក្បួនបានកាន់បដានិងផ្លាស់ទីតាមអគាររដ្ឋសភា ដោយជំរុញឱ្យមានសកម្មភាពការពារអាកាសធាតុកាន់តែខ្លាំង ក៏ដូចជាអំពាវនាវឱ្យមានការកៀងគរថវិកាចំនួន 100 ពាន់លានអឺរ៉ូសម្រាប់កម្មវិធីការពារអាកាសធាតុ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters