ខេត្តសៀមរាប ៖ ផ្អាកតួនាទីភិក្ខុ កែវ ខូយ ពីចៅអធិការវត្តពោធិលង្កា ជាបណ្ដោះអាសន្ន រហូតដល់ មានការសម្រេចជាថ្មីពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ថេរសភាខេត្តសៀមរាប បានផ្អាកតួនាទីភិក្ខុ កែវ ខូយ ពីចៅអធិការវត្តពោធិលង្កា ជាបណ្ដោះអាសន្ន រហូតដល់ មានការសម្រេចជាថ្មីពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និង ប្រកាសរំសាយភិក្ខុ សាមណេរទាំងអស់ នៅក្នុងវត្តពោធិលង្កា ដែលសេចក្តីប្រគេន និងជូនដំណឹងនេះ បានធ្វើឡើងតាំងពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានអនុវត្តថ្ងៃនេះ និងមានកម្លាំង សមត្ថកិច្ចចម្រុះ ចុះពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ ផងដែរ។
សាលាអនុគណក្រុងសៀមរាប សូមពិតប្រគេន ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិកា ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅ ក្នុងវត្តពោធិលង្កា ស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបទាំងអស់ឱ្យបានជ្រាបថា :
បើតាមសេចក្តីប្រគេន-ជូនដំណឹង បានបញ្ជាក់ថា : សាលាអនុគណក្រុងសៀមរាប សូមពិតប្រគេន ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិកា ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិលង្កា ស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបទាំងអស់ឱ្យបានជ្រាបថា ៖ សាលាអនុគណក្រុង សូមធ្វើការប្រកាសរំសាយភិក្ខុ សាមណេរទាំងអស់នៅក្នុងវត្តពោធិលង្កាឲ្យនិមន្តទៅគង់តាមបណ្តាវត្តក្នុងក្រុងសៀមរាប ។ ព្រះសង្ឃ សរុបមាន ចំនួន ១៤០ អង្គ និង តាជី យាយជី ក្មេងវត្ត មានចំនួន ៣១ នាក់ ក្នុងនោះ ៖
-ព្រះសង្ឃជាសមណសិស្សពុទ្ធិកវិទ្យាល័យរាជបូណ៌ ចំនួន ៣៨ អង្គ ត្រូវនិមន្តទៅគង់វត្តរាជបូណ៌ ។
-ព្រះសង្ឃចំនួន ១០២ អង្គទៀត សូមនិមន្តទំនាក់ទំនងជាមួយសាលាអនុគណក្រុងសៀមរាប ដើម្បីរក វត្តស្នាក់នៅបន្ត ។
ដោយឡែក តាជី យាយជី និង ក្មេងវត្តចំនួន ៣១ នាក់ ត្រូវធ្វើការទំនាក់ទំនងជាមួយសាលាអនុគណ ក្រុងសៀមរាប ដោយផ្ទាល់នៅវត្តទេពពោធិវង្ស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបានវត្តស្នាក់ នៅបន្ត ។
សាលាអនុគណក្រុងមិនអនុញ្ញាតឲ្យបុគ្គលណាមួយបន្តស្នាក់នៅក្នុងវត្តពោធិលង្កាទៀតឡើយ ។ បើ បុគ្គលណាមួយមិនព្រមចាកចេញតាមការជូនដំណឹងនេះ សាលាអនុគណក្រុង នឹងសហការជាមួយកម្លាំងមាន សមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវលើការបាត់បង់ឬ ខូចខាតទ្រព្យសម្បត្តិណាមួយឡើយ ។
សេចក្ដីដូចបានពិតប្រគេននឹងជូនដំណឹងខាងលើ សូមភិក្ខុ សាមណេរ តាជី យាយជី ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិលង្កាទាំងអស់ត្រូវរុះរាន់ធ្វើការទំនាក់ទនងជាមួយសាលាអនុគណ ក្រុងឲ្យបានទាន់ពេលវេលាចាប់ពីថ្ងៃជូនដំណឹងនេះតទៅ…. ក្នុងករណី សាម៉ីអង្គ សាម៉ីខ្លួនមិនបានធ្វើការ ទំនាក់ទំនងទេ សាលាអនុគណក្រុងមិនទទួលខុសត្រូវឡើយ ។
ដោយឡែក ថេរសភាខេត្តសៀមរាប សម្រេច :
ប្រការ១ ៖ ចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឲ្យត្រូវអាបត្តិសង្ឃាទិសេស ។
ប្រការ២ ៖ ផ្លាកតួនាទីភិក្ខុ កែវ ខូយ ពីចៅអធិការវត្តពោធិលង្កា ជាបណ្ដោះអាសន្ន រហូតដល់ មានការសម្រេចជាថ្មីពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ។
ប្រការ៣ : ក្នុងចន្លោះអន្តរកាលព្រះមេគណខេត្ត និងព្រះអនុគណក្រុង ត្រូវចាត់តាំងក្រុមការងារសង្ឃគ្រប់គ្រងដឹកនាំវត្តពោធិលង្កាទាំងមូលរហូតដល់មានការសម្រេចជាថ្មី ។
ប្រការ៤ ៖ សង្ឃសម្រេចនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
សូមរម្លឹកថា : អាបត្តិ សង្ឃាទិសេស១៣ រួមមាន :
១ -សុក្កវិសិដ្ឋិ : ភិក្ខុក្លែងញាំងទឹកសុក្កៈអោយកំរើកឃ្លាតចាក ទីត្រូវសង្ឃាទិសេស។
២-កាយស់សគ្គ : ភិក្ខុមានតំរេក ចាប់ពាល់កាយស្តី្រភ្ញៀវ សង្ឃាទិសេស។
៣-ទុដ្ឋល្លវាចា : ភិក្ខុមានតំរេកនិយាយពាក្យអាក្រក់ចំពោះ និមិត្តស្ត្រី ត្រូវ សង្ឃាទិសេស។
៤-អត្តកាមបារិចរិយា : ភិក្ខុមានតំរេក និយាយល្បួងស្ដី្រអោយបំរើខ្លួនដោយ កាមត្រូវសង្ឃាទិសេស។
៥-សញ្ចរិត្ត : ភិក្ខុនិយាយដឹកនាំអោយបុរស និង ស្តី្របានគ្នា ជាប្តីប្រពន្ធ ត្រូវសង្ឃាទិសេស។
៦-សញ្ញាចិកា : ភិក្ខុធ្វើកុដិបូកដោយកំបោរ រឺដីស្អិត មិនអ្នកណាជា ម្ចាស់របស់សំរាប់ជាទីនៅរបស់ខ្លួន ត្រូវធ្វើអោយ ភ្ញៀវ និងប្រមាណ គីបណ្ដោយ ១២ចំអាម ទទឹង៧ ចំអាម ដោយចំអាមព្រះសុគត កាលដែលនឹងធ្វើ នោះភ្ញៀវអោយសង្ឃសំដែងទីអោយជាមុនសិន បើ មិនបានអោយសង្ឃសំដែងអោយក្ដី ធ្វើអោយកន្លង ហួសប្រមាណក្តីភ្ញៀវសង្ឃាទិសេស។ «សិក្ខាបទនេះហៅថា កុដិការក៏បាន»។
៧-មហល្លក : បើកុដិដែលធ្វើនោះ មានទាយកជាម្ចាស់របស់ ធ្វើអោយកន្លងហួសប្រមាណនោះបាន ប៉ុន្តែភ្ញៀវអោយសង្ឃ សំដែងទីអោយជាមុន បើមិនបានអោយសង្ឃសំដែងទី អោយ ត្រូវសង្ឃាទិសេស។
៨-អមូល ក : ភិក្ខុក្រោធខឹង និងភិក្ខុអែទៀតហើយក្លែងចោទគេ ដោយអាបត្តិបារាជិកមិនមានមូល ត្រូវសង្ឃាទិសេស។
៩-អញ្ញភា គិយ : ភិក្ខុក្រោធ ខឹងភិក្ខុអែទៀត ហើយក្លែងរកលេសមក ចោទគេដោយអាបត្តិបារាជិក ត្រូវសង្ឃាទិសេស។
១០-សង្ឃភេទ : ភិក្ខុព្យាយាមបំបែកសង្ឃអោយបែកគ្នា ភិក្ខុដៃទហាម ប្រាមមិនស្តាប់ សង្ឃបានសូត្រ សមនុភាសនកម្ម ដើម្បីអោយលះបង់ បើមិនលះ បង់ត្រូវសង្ឃាទិសេស។
១១- ភេទានុវត្តក : ភិក្ខុបព្រឹត្តតាមភិក្ខុដែលបំបែកសង្ឃនោះ ភិក្ខុដទៃ ហាម ប្រាមមិនស្តាប់សង្ឃបាន សូត្រសមនុភាស នកម្ម ដើម្បីអោយលះបង់ បើមិនលះបង់ ផ្លូវសង្ឃាទិសេស។
១២-ទុព្វចជាភិក : ភិក្ខុមានជាតិជាអ្នកបំដៅ ភិក្ខុអែទៀតឃាត់មិន ស្តាប់ សង្ឃបានសូត្រសមនុភាសនកម្ម ដើម្បីអោយលះបង់ បើមិនលះបង់ត្រូវសង្ឃាទិ៊សេស។
១៣-កុលទូសក : ភិក្ខុទ្រុស្តត្រកូលគឺភិក្ខុដែលប្រចុប ប្រចែងគ្រហស្ត សង្ឃបានបណ្តេញចេញពីវត្ត ហើយត្រឡប់ពោលតិះដៀលសង្ឃវិញ សង្ឃបានសូត្រ សមនុភាសនកម្ម ដើម្បីអោយលះបង់ បើមិនលះបង់ត្រូវ សង្ឃាទិសេស។
តាំងពី សុក្តវិសុដ្ឋិ ដល់ អញ្ញភាគិយ៩ សិក្ខាបទនេះឈ្មោះ
បថរោបត្តិកា ពោះភ្ញៀវក្នុងគណ:ដែលកន្លងជាដំបូង ក្រៅពីនេះ ៤សិក្ខាបទទៀតឈ្មោះ យាវតភិយកាព្រោះ ត្រូវក្នុងគណ:ដែលសង្ឃសូត្រ សមនុភាសនកម្ម។
និយាមរួម មានអាបត្តិសង្ឃាទិសេស មិនទាន់បរាជិតទេ បានន័យថា, អោយគង់បែកពីសង្ឃ ៕ សូមអរគុណ
ដោយ ៖ សហការី