ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ចចម្រុះចុះទៅស្រាវជ្រាវករណីផ្ទុះអាវុធជាច្រើនគ្រាប់លើភ្នំគិរីរម្យ ដំណឹងចុងក្រោយឮថា មានតម្រុយហើយ ! និងបានរកឃើញសំបកអាវុធបាញ់រួចជាង២០០គ្រាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ រកឃេីញ​មុខ​អ្នកបាញ់លេី​ភ្នំ​ គិរី​រម្យ​ ឈ្មោះ​ ឆាយ​ ម្នាក់​ហេីយ​ នៅមានទៀត​ ពេល​នេះ​ សមត្ថកិច្ច​ នគរបាល​ និង​ កងកម្លាំងកងរាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ស្ពឺ​ កំពុង​សហការ​ចុះ​ស្រាវជ្រាវ​ករណី​នេះ​ដោយយកចិត្តទុកដាក់​បំផុត​ ។  

អ្នក​ភូមិ​ប្រាប់ថា​ អោយតែ​គាត់​មកលេងចំការ​ម្ដងៗ​ គឺ​បាញ់​លេងរហូត​ មិនដឹងថា​គាត់​កេីតរោគចិត្ត​ ឬ​ ជំងឺ​ឃ្លាន​បាញ់​ទេ​ ។  មនុស្ស​ពូកែ​បាញ់​ដូចគាត់​ បេីទៅ​ អ៊ុយក្រែន​ ឬ​ ហ្គាហ្សា​ ដឹងតែ​មានតម្លៃ​ហ្មង​ តែ​កម្ពុជា​ មានសុខសន្តិភាព​ មិនត្រូវ​ការ​មនុស្ស​ប្រភេទ​នេះទេ​ ។  

សូមបញ្ជាក់ថា : សមត្ថកិច្ចចម្រុះជាច្រើននាក់បានចុះទៅស្រាវជ្រាវភ្លាមៗ បន្ទាប់ពីមានការផ្ទុះអាវុធជាច្រើនគ្រាប់នៅលើភ្នំគិរីរម្យ និងបានរកឃើញសំបកគ្រាប់បាញ់រួចជាង២០០គ្រាប់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ស្ពឺ បានបង្កើតគណៈកម្មការចំរុះមួយចុះទៅស្រាវជ្រាវនៅចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលគណៈកម្មការនេះមាន អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ បន្ទាប់ពីទទួលបានព័ត៌មានពីការបាញ់បោះសេរីជាច្រើនគ្រាប់។

ប្រភពព័ត៌មានបន្ថែមថា :  ក្រោយសួរនាំសាក្សីមួយចំនួននៅកន្លែងកើតហេតុ សមត្ថកិច្ចបានដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង១៦:០០នាទី រហូតដល់យប់ជ្រៅ នៅទីតាំងកើតហេតុមានកម្មពិធីខួបកំណើត និងមានការបាញ់បោះសេរីជាបន្តបន្ទាប់។ 

ប្រភពបន្ថែមថា :  សមត្ថកិច្ចបានរកឃើញវត្ថុតាងជុំវិញកន្លែងកើតហេតុរួមមាន សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់ សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់ និងសំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។ គណ:កម្មការបាននាំវត្ថុតាងទាំងអស់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការស្រាវជ្រាវបន្ត។

សូមជម្រាបជូនថា : សមត្ថកិច្ចទាំងកម្លាំងកងរាជអាវុធហត្ថ នគរបាល ត្រូវចាត់វិធានការដោយក្តៅគគុក ដើម្បីអនុវត្តច្បាប់ចំពោះជនប្រព្រឹត្តបទល្មើស បាញ់បោះសេរីក្នុងប្រទេសដែលមានច្បាប់ ៕ 

ដោយ ៖ សហការី


ចែករំលែក៖