ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍរបបសន្តិសុខសង្គម គឺជាការយកចិត្តទុកដាក់ដ៏ចម្បងរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបវិភាគទានដោយស្ម័គ្រចិត្ត ដែលប្រកាសអោយអនុវត្តជាផ្លូវការថ្ងៃនេះ នឹងមានវិសាលភាពអនុវត្តន៍ចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកនៃសមាជិក ប.ស.ស ។

 ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បច្ចុប្បន្ននេះ ប.ស.ស បានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជននិងបងប្អូនកម្មករនិយោជិត ដោយបានជួយកាត់បន្ថយបន្ទុកចំណាយ និងជួយពង្រឹងស្ថិរភាពនិងការព្យាករចំណូល ព្រមទាំងជួយឱ្យសុខភាពរបស់ពួកគេបានប្រសើរឡើងទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស រួមមានប្តីឬប្រពន្ធនិងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់វិភាគទានត្រឹមតែ ២,៦% នៃប្រាក់ចំណូលជាប់វិភាគទាន ៦០ម៉ឺនរៀល ដែលស្មើនឹង ១៥៦០០ រៀលប៉ុណ្ណោះ។ 

សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តន៍ ជាផ្លូវ ការ កម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់កម្មករ និយោជិត។ កម្មវិធីនយោបាយទាំងពីរនេះ រួមមាន៖

– ១៖ របប សន្តិ សុខ សង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់ បុគ្គល និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម, ។

-២៖ កម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពី គ្រួសារ ក្រីក្រ និងគ្រួសារងាយរងគ្រោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រាន់តែបើកទំព័រការងារក្នុងនីតិកាលថ្មីភ្លាម បាន ប្រកាស ការងារបន្ទាន់ចំនួន៦ ជូនទៅលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ ការងារទាំង៦នោះ ត្រូវបានលោករដ្ឋមន្ត្រីសម្រេច ជា ផ្លែ ផ្កា ជាបន្តបន្ទាប់។

ការដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវ «របបសន្តិ សុខ សង្គម ផ្នែកថែទាំសុខភាពតាម របប ភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គល និយោជន៍ និងអ្នក ក្នុងបន្ទុក សមា ជិក បេឡា ជាតិ របបសន្តិសុខសង្គម» និង «កម្មវិធី បណ្តុះបណ្តាលជំនាញ វិជ្ជា ជីវៈ និង បច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ» គឺជាការ សម្រេចបានកិច្ចការចំនួនពីរទៀត ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ ជូន លោក ហេង សួរ។

ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យ និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម តាមគោល ការណ៍ ស្ម័គ្រចិត្តនាពេលនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមសម្រាប់កម្ពុជា ដែល បានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យនិយោជន៍ភាគច្រើន ដែលចង់ ចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ក៏ដូចជាក្តីប្រាថ្នារបស់ កម្មករ និយោជិតភាគច្រើន ដែល ចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការ ធានារ៉ាប់រងសុខភាពដូចខ្លួនដែរ។

តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម រួមមាន ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយ គ្រាន់ តែបង់ភាគទានត្រឹមតែ ២.៦ភាគរយ នៃប្រាក់ចំណូលជាប់ភាគទាន ៦០ ម៉ឺន រៀល ដែលស្មើនឹង ១៥,៦០០រៀល ហើយអាចទទួលបានសេវាព្យាបាល និង ថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាលគ្រប់មន្ទីរ ពេទ្យនានា ដែល ជា ដៃគូបេឡាជាតិរបបសន្តិសុខសង្គមបន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។

បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួល បាន ប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់ បូជា សពនៅពេលទទួលមរណភាព ៕ 

ដោយ ៖ សហការី


ចែករំលែក៖