ខេត្តបាត់ដំបង៖ តាមប្រភពពីកម្លាំងនគរបាលជំនាញនៃស្រុកថ្មគោល កាលពីនៅថ្ងៃទី ១៣ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង០៩ និង ២០នាទីនៅចំណុចក្រុមទី០៦ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងជំនាញចុះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោក វរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿង ញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគីនៃអធិការដ្ឋាននគរបាលស្រុកបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងនិងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ វិត វ័ន ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិ ត្រស់ ឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន០១ថង់ធំសង្ស័យជាសារធាតុញៀន
២-ទូរស័ព្ទដៃចំនួន០១គ្រឿង(ចាស់)។
ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការតាមនីតិវិធី.ច្បាប់៕
ដោយ៖ ស សារ៉េត