ព័ត៌មានទាន់ហេតុការណ៍៖

Maguire អះអាងពី​ការ​សម្រេច​ចិត្ត​នៅ Man Utd ជា​រឿង​ត្រឹម​ត្រូវ

ចែករំលែក៖

ខ្សែការពារ Harry Maguire បាននិយាយថា ការសម្រេចចិត្តរបស់គាត់ក្នុងការបន្តនៅក្លិបបិសាចក្រហម Manchester United និងតស៊ូដើម្បីកន្លែងរបស់គាត់នៅក្នុងក្រុមត្រូវបានបញ្ជាក់បន្ទាប់ពីទទួលបានការប្រកួតជាច្រើនក្រោមអ្នកចាត់ការលោក Erik ten Hag

Maguire បានធ្លាក់ចេញពីជម្រើស១១នាក់ដំបូងនៅ Man Utd កាលពីរដូវកាលមុន ដោយមាន Raphael Varane, Lisandro Martinez និង Victor Lindelof ជាជម្រើសដែលពេញចិត្តនៅតំបន់ការពារកណ្តាល ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ West Ham United នៅក្នុងទីផ្សារដោះដូរកីឡាករ។

ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ៣០ឆ្នាំរូបនេះបានជ្រើសរើសស្នាក់នៅក្លិបបន្ត និងបានទាញយកអត្ថប្រយោជន៍ពីការរងរបួសរបស់ Varane និង Martinez ដើម្បីបង្កើតឱកាសខ្លួនឯងឡើងវិញនៅក្នុងក្រុមដំបូងរបស់ United ដោយចាប់ផ្តើមការប្រកួត ចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់។

នៅពេលសួរថា តើការបន្តបង្ហាញខ្លួនដំបូងរបស់គាត់បានបម្រើជាការបញ្ជាក់សម្រាប់ការស្នាក់នៅ Old Trafford ដែរឬទេ? Maguire បានប្រាប់អ្នកយកព័ត៌មានថា “ពិតណាស់” ។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះបាននិយាយបន្ទាប់ពីក្រុមបិសាចក្រហម Manchester United យកឈ្នះលើ Luton Town កាលពីថ្ងៃសៅរ៍ថា “Varane និង Lisandro Martinezលេងបានយ៉ាងអស្ចារ្យ និងរក្សា Clean Sheet ជាច្រើន

ខ្សែការពាររូបនេះបន្ថែមថា ខ្ញុំមានឱកាសពីរទៅកាលពីរដូវកាលមុនក្នុងការលេងល្បែង ប៉ុន្តែខ្ញុំធ្លាក់ខ្លួនឈឺ របួសពីរដង ដូច្នេះខ្ញុំមិនដែលមានចង្វាក់ និងមិនដែលមានការប្រកួតដែលខ្ញុំអាចបង្ហាញខ្លួនឯងចំពោះអ្នកគ្រប់គ្រង។ ខ្ញុំបានទទួលវាឥឡូវនេះ ខ្ញុំពិតជារីករាយនឹងបាល់ទាត់របស់ខ្ញុំ ហើយខ្ញុំពិតជារីករាយក្នុងការលេងឱ្យក្លិបនេះ”។

បច្ចុប្បន្នក្រុមបិសាចក្រហម Manchester United កំពុង​ឈរ​លេខ​៦​ក្នុង​ក្រប​ខ័ណ្ឌ Premier League នឹង​ធ្វើ​ដំណើរ​បន្ទាប់​ទៅ​ជួបក្រុម​លេខ​១៤ Everton នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកាខាងមុខនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖