ខ្សែប្រយុទ្ធ Rasmus Hojlund របស់ Manchester United និងខ្សែបម្រើChristian Eriksen ត្រូវបានដកចេញពីក្រុមជម្រើសជាតិដាណឺម៉ាកសម្រាប់ការប្រកួតជម្រុះ Euro 2024 ចំនួន២ប្រកួតរបស់ពួកគេនាពេលខាងមុខ។
ខ្សែប្រយុទ្ធ Hojlund បានប្តូរចេញពីការទទួលជ័យជម្នះ ១–០ កាលពីថ្ងៃសៅរ៍លើក្រុម Luton Town នៅជិតចុងបញ្ចប់នៃការប្រកួតជាមួយនឹងរបួសសរសៃពួរ ខណៈដែលខ្សែបម្រើ Eriksen បានចេញនៅតង់ទីមួយជាមួយនឹងរបួសជង្គង់។ Man Utd ដែលរងរបួសបានគ្មានកីឡាកររហូតដល់៨នាក់រួចទៅហើយសម្រាប់ការប្រកួតនោះ។
កីឡាករវ័យ២០ឆ្នាំ Hojlund រកបាន២គ្រាប់ក្នុងការចាញ់ ៤–៣ របស់ Manchester United ក្រោមស្នាដៃក្រុម Copenhagen FC ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធសប្តាហ៍មុន។ ក្រុមរបស់លោក Erik ten Hag ស្ថិតនៅចំណាត់ថ្នាក់ទី៦ក្នុងតារាង Premier League បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៦២មក។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិដាណឺម៉ាក ត្រូវប៉ះស្លូវេនី នៅថ្ងៃសុក្រនេះ និងអៀរឡង់ខាងជើង នៅថ្ងៃចន្ទ។ ក្រុមនេះមាន១៩ពិន្ទុជាមួយនឹងក្រុមស្លូវានៀនៅលើកំពូលនៃពូល H នៃវគ្គជម្រុះ Euro ប៉ុន្តែស្ថិតនៅលេខទី២ដោយផ្អែកលើភាពខុសគ្នានៃគ្រាប់បាល់ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)