ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ឆ្លុះបញ្ចាំងពីចំណងការទូតយ៉ាងរឹងមាំរវាងកម្ពុជា-ចិន

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថាសមិទ្ធផលថ្មីនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ឆ្លុះបញ្ចាំងពីចំណងការទូតរឹងមាំ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាផ្លែផ្កាដែលកើតចេញពីសុខសន្តិភាព និងជាសមិទ្ធផលលេចធ្លោថ្មីបន្ថែមទៀតនៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សមិទ្ធផលនេះ ក៏ត្រូវបានធ្វើឡើងក្រោមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ 

លោក Wang Yubo អភិបាលខេត្តយូណាន ប្រទេសចិន បានថ្លែងថា៖  រដ្ឋាភិបាលចិនបានផ្ដល់អាហារូបករណ៍ ដល់និស្សិតនៅខេត្តសៀមរាប បានទៅសិក្សានៅខេត្តយូណាន ចំនួន ៥ នាក់ក្នុងមួយឆ្នាំ ដើម្បីបង្ហាញ ពីចំណងមិត្តភាពរឹងមាំ និងពង្រឹងធនធានមនុស្សនៅកម្ពុជា។ លោកបន្តថា៖ ការធ្វើដំណើរតាមយន្តហោះពីខេត្តយូ ណាន ប្រទេសចិន មកខេត្តសៀមរាប ប្រទេសកម្ពុជា ប្រើពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ។

លោក Wang Yubo អភិបាលខេត្តយូណាន ប្រទេសចិនបានលើកឡើងថា ៖  ចិនមានឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិ បត្តិការជាមួយកម្ពុជាលើវិស័យជាច្រើនក្នុងនោះមានដូចជា ការអភិវឌ្ឍជនបទ, សេដ្ឋកិច្ច, ឧស្សាហក ម្ម, កសិកម្ម, បរិស្ថាន, ទេសចរណ៍, ប្រជាជន និងប្រជាជន, វប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀត ដើ ម្បីទំនាក់ទំនងកម្ពុជា-ចិន កាន់តែរឹងមាំ និងស៊ីជម្រៅ។

លោកបន្តថា ៖ ជូនពរដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាន់តែមានការរីកចម្រើន ៕ 

ដោយ ៖ សិលា


ចែករំលែក៖