ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំគណៈកម្មការទាំង១០ នៃរដ្ឋសភា ជូនពរក្នុងឱកាសពិធីចម្រើនជន្មាយុ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញដឹកនាំគណៈកម្មការទាំង១០ នៃរដ្ឋសភា គោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តម ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់សម្តេចរដ្ឋសភាធិបតី ដែលនឹងចូលមកដល់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ 

តាងនាមសមាជិក សមាជិកា ទាំងអស់ នៃរដ្ឋសភា និងក្នុងនាមឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតផ្ទាល់ ឯកឧត្តមមានកិត្តិយសដ៏ឧត្ដុង្គឧត្តម សូមសម្ដែងនូវមនោសញ្ចេតនាគារវភក្តីយ៉ាងស្មោះ ស្ម័គ្រ និងអំណរសាទរឥតឧបមា ចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីវឌ្ឍនាមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ៕

ដោយ ៖ សហការី


ចែករំលែក៖