ខេត្តស្ទឹងត្រែង ៖ អាវរងាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបាននាំយកទៅផ្តល់ជូនកងកម្លាំងប្រដាប់អាវុធ នៃទិសយោធភូមិភាគទី១ នៅខេត្ត ស្ទឹងត្រែង ។ មេបញ្ជាការរងកងទ័ពជើង គោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញដឹកនាំប្រតិភូ នាំយកអាវរងាជូនដល់កងកម្លាំងប្រដាប់អាវុធ នៃទិសយោធភូមិភាគទី១ ដែលបានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១។
ពិធីសំណេះសំណាល និងចែកអាវរងារនាពេលនោះ ក៏មានការអញ្ជើញចូលរួមផងដែរពីមេបញ្ជាការយោធភូមិ ភាគទី១ លោកឧត្តមសេនីយ៍ទោ លី សារ៉ារិទ្ធ, អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង, មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ លោកឧត្តមសេនីយ៍ទោ មៀច សាមុត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី តន ឆៃ, មេបញ្ជាការ មេបញ្ជាការរង នៃកងឯកភាពចំណុះយោធភូមិភាគទី១, កងកម្លាំងនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងផងដែរ។
អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចក្រសួង ការពារជាតិ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងក្នុងឱកាសនោះថា ជានិច្ចកាលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែផ្តល់អំណោយជាអាវ ភ្លៀង,អាវរងារចំនួនពីរលើកក្នុង១ឆ្នាំជូនដល់កងកម្លាំងប្រដាប់អាវុធពុំដែលអាក់ខានឡើយ ក្នុងនោះអាវភ្លៀង ១លើក សម្រាប់រដូវភ្លៀង និងអាវរងារ ១លើកសម្រាប់រដូវត្រជាក់ជារៀងរាល់ឆ្នាំ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរូវីរភាពដ៏អង់ អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធ នៅទិសយោធភូមិភាគទី១ ដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ បូជាទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងហានលះបង់ពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជននៃយើង។
មេបញ្ជាការរងកងទ័ពជើងគោកបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ គឺជាកម្លាំងដ៏សំខាន់មិនអាចខ្វះបាន នៅ ក្នុងការរក្សាបាននូវការការពារអធិបតេយ្យភាព បូរណ ភាពទឹកដី និងសណ្តាប់ធ្នាប់សង្គម ជូនប្រទេសជាតិ និងប្រជាជន។ លោកឧត្តមសេនីយ៍ឯកបានថ្លែងក្រើន រំលឹកដល់កងកម្លាំងទាំងអស់ ត្រូវគោរព និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារដាច់ខាតសុខសន្តិភាព និងចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន លើគ្រប់វិស័យ៕
ដោយ៖ សូរិយា