ខេត្តកំពង់ធំ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការបើកចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាអគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន តាំងនាមជំនួសមុខអោយនាយទាហាន នាយហានរង និងពលទាហានទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែង អំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោសម្ដេចតេជោនាយឧត្តមសេនីយផុតលេខផ្កាយមាស៥ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អគ្គភស្តុភាជាន់ខ្ពស់នៃកង កម្លាំង ប្រដាប់អាវុធជាតិកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ព្រមទាំងគ្រួសារកងទ័ព។ ជាក់ស្ដែងនៅរដូវភ្លៀងសម្ដេចបានផ្ដល់អាវភ្លៀង នៅក្នុងរដូវត្រជាក់នេះ សម្ដេចបានផ្ដល់អាវរងានិងបានផ្គត់ផ្គង់គ្រប់ បែបយ៉ាងដល់ជីវភាពរស់នៅរបស់កងទ័ពព្រម ទាំងគ្រួសារកងទ័ពផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារត្រូវខិតខំថែរក្សសុខភាព នឹងត្រូវត្រៀមខ្លួនជានិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារជាតិសាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចល័តអន្តរាគមន៍ដោះស្រាយសភាពការណ៍ផ្សេងៗតាមបទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រមនៃកងយោធ ពលខេមរភូមិន្ទ ព្រមទាំងត្រៀមកងកម្លាំង មធ្យោបាយ សម្ភារៈគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្ត រាយផ្សេងៗ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
យោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានប្តេជ្ញាចិត្តដាច់ខាត ការពារ និងថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិបន្តអភិ វឌ្ឍន៍ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សហការី