ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណតម្លៃនៃសុខសន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរជោគជ័យការធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៏ SEA GAMES. ASEAN PARAGAMES ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានមរតកតេជោ នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គុណតម្លៃនៃសុខសន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ដែលអាចបង្ករលក្ខណៈឱ្យយើងអាចរៀបចំព្រឹត្តិការណ៍នេះបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើពុំមានសុខសន្តិភាពដែលរកបានដោយលំបាកដោយសម្តេចតេជោ ហ៊ុន សែន និងស្ថាបនិកសន្តិភាពដទៃទៀត ក៏យើងមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡានេះបានទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បើគ្មានសន្តិភាពទេ ប្រជាពលរដ្ឋខ្មែរយើង ក៏មិនអាចមានឱកាសបានទស្សនាការប្រកួតកីឡាជាប្រវត្តិសាស្រ្តនេះដែរ ដូច្នេះ ពាក្យថា «កីឡារស់ក្នុងសន្តិភាព» ពិតជាមានតម្លៃខ្លាំងណាស់ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារ ។ 

សូមបញ្ជាក់ថា ៖ សម្តេចមហាបវរ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យសិស្សចំនួន ២៦នាក់ដែលបានមេដាយ ក្នុងការប្រកួតស៊ីហ្គេមឲ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិ។

ការសម្រេចនេះដោយតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន និងបានសម្រេចកាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា។

នេះបើតាមប្រសាសន៍របស់សម្ដេចធិបតីក្នុងពិធីជប់លៀងអបអរសាទរ Sea Games-ASEAN Para Games ឆ្នាំ២០២៣ ល្ងាចថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ភ្នំពេញ៕

ដោយ ៖ សហការី


ចែករំលែក៖