ប្រទេសថៃ៖ ស្នេហាឆ្លងដែន និងដោយសារតែភ្លើងប្រចណ្ឌ បុរសជនជាតិខ្មែរម្នាក់ត្រូវសង្សាររបស់ខ្លួនជាជនជាតិថៃចាក់រងរបួសធ្ងន់កាលពីវេលាម៉ោង០២និង២០នាទី ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងផាត់ថះយ៉ា ខេត្តឈុនបុរី ប្រទេសថៃ។
តាមការឱ្យដឹងពីសមត្ថកិច្ចថៃ ជនរងគ្រោះមានឈ្មោះ វីន ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរ។ តាមប្រភពពីមិតភក្តិរបស់ជនរងគ្រោះប្រាប់ថាៈ បុរសខាងលើបាននាំសង្សារជានារីជនជាតិថៃទៅធ្វើបុណ្យខួបកំណើតនៅហាងលក់ស្រា ប៉ុន្តែដោយជនរងគ្រោះហូបស្រាស្រវឹងស្រឿងៗក៏កើតមានចិត្តទៅប្រឡែងលេងជាមួយស្រីផ្សេងដែលនៅក្នុងហាងស្រានោះដែរ។ ខណៈឃើញសង្សាររបស់ខ្លួនដែលជាបុរសជនជាតិខ្មែរខាងលើមានចិត្តងាករេបែបនេះ ស្រាប់តែសង្សារដែលជានារីជនជាតិថៃកើតក្ដីប្រចណ្ឌយ៉ាងខ្លាំង មួម៉ៅក្នុងចិត្តដោយមិនចេញស្ដីហើយក៏បាននាំបុរសជនជាតិខ្មែរដែលជាសង្សារត្រឡប់មកបន្ទប់សម្រាកវិញ។ នៅ គ្រានោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដោយខាងសង្សារជាស្រីជនជាតិថៃបានយកកាំបិតចុងស្រួចមកចាក់ទៅលើបុរសសង្សារជាជនជាតិខ្មែរបណ្ដាលឱ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចថៃដឹកតាមរថយន្តយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ទោះយ៉ាងណាជនសង្ស័យដែលចាក់បុរសជនរងគ្រោះជាជនជាតិខ្មែរត្រូវជាសង្សាររបស៎ខ្លួនសមត្ថកិច្ចបានធ្វើកំណត់ហេតុបញ្ជូនទៅតុលាការហើយក្រោយពីសួរនាំរួចដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ វណ្ណា