ភ្នំពេញ៖ មានករណីបុរសជនជាតិចិនម្នាក់ បានបីកូនតូចអាយុប្រហែលជា២ខួប រួចលោតទំលាក់ខ្លួនពីលើអគារលើហាងបញ្ចាំយីហោ”សុីនហួយ” កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ហេតុការណ៍ខាងលេីនេះ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវភ្លាមៗកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជាជនជាតិបរទេស ប្រហែលជាចិន បានឈរបីកូនស្រី អាយុប្រហែល២ឆ្នាំ រួចក៏លោតចុះមកក្រោមដោយមិនដឹងមូលហេតុអ្វីនោះទេ បណ្ដាលឱ្យបែកសាច់ចេញពីខ្លួនស្លាប់អាណោចអាធ័មទាំងឪពុក និងកូនតែម្តង៕
សូមរង់ចាំតាមដានព័ត៌មានលម្អិតនាពេលក្រោយ៖
ដោយ៖ ជីណា