ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះធុងហ្គាស​ឆេះផ្ទះល្វែងមួយកន្លែងនៅសង្កាត់ចាក់អង្រែក្រោម​ រងការខូចខាតស្ទេីរទាំងស្រុង

ចែករំលែក៖

ភ្នំពេញ​ ៖​ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែងរបស់ប្រជាពលរដ្ឋមួយកន្លែងជាប់ផ្លូវលំ ក្រុមទី២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន​ចុះអន្តរាគមន៍ជួយពន្លត់​ កាលពីវេលាម៉ោង១១:៤០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ 

    តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា​ ម្ចាស់ផ្ទះមានឈ្មោះ ជា ប៉ូឡាយ ភេទប្រុស និងប្រពន្ធឈ្មោះ អ៉ឹម សុខណា ភេទស្រី​ មានមុខរបរលក់ហ្គាស និងបញ្ចូលហ្គាស​ នៅផ្ទះកេីតហេតុខាងលេី​ ។ 

    ប្រភពដដែលបានឱ្យដឹងថា​ មុនពេលកេីតហេតុ​ ម្ចាស់មិននៅដោយចាក់សោរទ្វារចេញក្រៅ​ ក្រោយមកក៏ឮសំឡេងផ្ទុះធុងហ្គាសលាន់ឮជាខ្លាំង​ និងមានអណ្ដាតភ្លេីងឆេះឡេីងយ៉ាងសន្ធោសន្ធៅ​ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាវ៉ៃសោទម្លុះទ្វារនិងកញ្ចក់ដេីម្បីជួយបាញ់ទឹកពន្លត់​ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន​ ព្រមទាំងមន្ត្រីជំនាញឱ្យចេញរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ដេីម្បីកុំឱ្យមានការឆាបឆេះកាន់តែខ្លាំងនិងរាលដាលដល់ផ្ទះអ្នកជិតខាង​ ។ 

    ក្រោយទទួលព័ត៌មានខាងលេីភ្លាម​ មន្ត្រីជំនាញបានប្រញាប់ចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងទៅជួយបាញ់ទឹកពន្លត់យ៉ាងញាប់ដៃញាប់ជេីង​ដោយប្រេីពេលវេលាប្រមាណតែ១ម៉ោងក៏រលត់ទៅវិញជាស្ថាពរ​ និងពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់​ និងមិនរាលដាលដល់ផ្ទះដ៏ទៃទៀតនោះទេ​ គ្រាន់តែខូចខាតសម្ភារៈក្នុងផ្ទះរងគ្រោះប៉ុណ្ណោះ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖