ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅចំណុចថាស់ជណ្តេីរជាន់ទី១ អាគារបេ ផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញនេះ។
ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះថាវ រុន ហៅថាវអ៊ុយ ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅ មិនពិតប្រាកដក។
សូមជម្រាបថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលេីនេះ កម្លាំងជំនាញខណ្ឌ ៧មករា បានទទួលព័ត៍មានថា មានករណីហិង្សាដោយចេតនាមួយបង្កឡើងដោយបុរសម្នាក់ បានប្រេីដាវធ្វេីសកម្មភាពកាប់ទៅលេីកជនរងគ្រោះ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏ចុះអន្តរាគមន៍ទាន់ពេលវេលា និងនាំខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់តែម្តង។
ក្រោយកេីតហេតុ វត្ថុតាងចាប់យក៖ ដាវ ចំនួន០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សហការី