ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមជាអធិបតីក្នុងពិធីបិទសមយុទ្ធពហុសាសន៍ “សន្តិភាព-មិត្តភាព-ឆ្នាំ២០២៣”។
សូមបញ្ជាក់ថា សមយុទ្ធ”សន្តិភាព មិត្តភាព-ឆ្នាំ២០២៣” ធ្វើឡើងរយៈពេល ១០ថ្ងៃ ពីថ្ងៃទី១៣ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង ដោយមានការចូលរួមពីកងទ័ពនៃប្រទេសក្នុងតំបន់ រួមមាន៖ ចិន កម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាម ក្រោមប្រធានបទ “ប្រតិបត្តិការយោធាចម្រុះលើការប្រឆាំងភារវកម្ម និងការថែរក្សាសន្តិសុខលំហសមុទ្រ”៕
ដោយ ៖ សហការី