ភ្នំពេញ ៖ នៅសាលប្រជុំសន្និសីទបាយ័ន នៃវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហរិញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងលោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារមួយចំនួន ដើម្បីត្រៀមសម្រាប់ចូលរួមសន្និសីទកំពូលCLV នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក សុខ ឥសាន ប្រធានគណ:កម្មការទី៤ព្រឹទ្ធសភា លោកស្រី គ្រួច សំអាន អនុប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា លោក កែវ វីរៈ អនុប្រធានគណ:កម្មការទី១០ នៃរដ្ឋសភា និងលោក លោកស្រី ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស លោក ពេជ រិទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងឯកឧត្តមអភិបាលខេត្តជាប់ព្រំដែនក្របខណ្ឌCLV ព្រមទាំង លោកអគ្គលេខាធិការ អគ្គលេខាធិការរង លោកអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកទីប្រឹក្សា ជំនួយការ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ ៕
ដោយ ៖ សហការី