ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២០ វិច្ឆិកា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៣ នាក់(ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែវិច្ឆិកា ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ៥នាក់(ស្រី ០នាក់)

+រក្សាទុក ដឹកជញ្ជូន ១០ករណី ឃាត់ ២៤នាក់(ស្រី ៣នាក់)

+ប្រើប្រាស់ ៤ករណី ឃាត់ ១៤នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែវិច្ឆិកា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ១០២១,១៣ក្រាម និង២៨កញ្ចប់តូច។

-មេតំហ្វេតាមីន(Wy) = ០,៦០ក្រាម។

-កេតាមីន(Ke) = ៩៩២,០ក្រាម។

លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៨អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកKe ៩៩២,០ក្រាម។

២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១០០១,៦០ក្រាម និងWy ០,៦០ក្រាម។

៣ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១១នាក់ ចាប់យកIce ១១,៣៧ក្រាម។

៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ២៣កញ្ចប់តូច។

៥ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៩៣ក្រាម។

៦ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ១១នាក់ ស្រី ២នាក់ ចាប់យកIce ៤,៨៩ក្រាម។

៧ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៨២ក្រាម។

៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច។

PM : ១អង្គភាព

១ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥២ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖