ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនចាប់ហ្វ្រ័ងបង្ខំបោកដួលរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖  បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះ៧១១​ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះកាលពីវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្លូវជាតិលេខ០៤ ជិតស្ពានអាកាសចោមចៅ​ ស្ថិតក្នុងភូមិថ្នល់បំបែក​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

    ជនរងគ្រោះឈ្មោះ ហៅ សុខហាយភេទប្រុស អាយុ២៥ឆ្នាំ ជិះម៉ូតូម៉ាកស្គូពីពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1IU-2574 របួសបោកក្បាលផុងលលាដ៍មុខខាងធ្វេង ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនមិនប្រយ័ត្ន ខណៈមកដល់ចំណុចកេីតហេតុមានរថយន្តមួយគ្រឿងនៅខាងមុខក៏ចាប់ហ្វ្រ័ងបង្ខំបោកដួលបណ្តាលឱ្យរងរបួសធ្ងន់។ 

    ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីសង្គ្រោះចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនមកទទួលយកទៅវិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖